(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នេះមានហេតុការណ៍ដែលបានកើតឡើងគួរឲ្យរន្ធត់ចិត្តមួយបានកើតឡើង ដោយ លោក វ័ន ហាក់ នាយផ្នែកការពារគោលដៅ២ នៃនាយកដ្ឋាននគរបាលការពារ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រើកាំភ្លើង AK47 បាញ់សម្លាប់ខ្លួនឯងចំនួន២គ្រាប់ នៅក្នុងបន្ទប់ធ្វើការរបស់ខ្លួនឯង ហើយក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីថ្នាក់ដឹកនាំ និងមន្រ្តីនគរបាល នៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយជនរងគ្រោះបានបញ្ចប់ជីវិតរបស់ខ្លួនបែបនេះ ដោយសារមានជំងឺ ផ្លូវចិត្ត ហើយធ្លាប់ចង់សម្លាប់ខ្លួនឯងផងដែរកន្លងមក។
មន្រ្តីនគរបាលបាលបានបញ្ជាក់ថា «លោក វ័ន ហាក់ បានបាញ់សម្លាប់ខ្លួន នៅក្នុងអង្គភាពបង្កការភ្ញាក់ផ្អើលពេញអង្គភាព ដែលនេះអាចមកពីជនរងគ្រោះ មានជម្ងឺផ្លូវចិត្តហើយធ្លាប់ត្រូវបានពេទ្យវៀតណាម បញ្ជូនត្រឡប់មកប្រទេសវិញ នៅពេលលោកទៅរៀននៅប្រទេសវៀតណាម»។
ក្រោយកើតហេតុកម្លាំងនគរបាលជំនាញ និងនគរបាលអគ្គស្នងការ ដឹកនាំដោយលោកឧត្តមសេនីយ៍ផ្កាយ៣ ឆាយ គឺមខឿន ប្រធានសេនាធិការអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះទៅពិនិត្យផ្ទាល់ នៅកន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យ និងប្រគល់សពជនរងគ្រោះ ធ្វើបុណ្យតាមប្រពៃណី៕
No comments:
Post a Comment