ខណៈពេលដែល នាងក្អយ លេចវត្តមានក្នុងពិធីមង្គលការ នាយចយ នេះដែរ គេកត់សម្គាល់ឃើញតារាកំប្លែងស្រីរូបនេះកាន់តែមានរូបសម្រស់ស្អាត និង មានសាច់ឈាមទ្រលុកទ្រលន់ប្លែកជាងមុន ធ្វើឱ្យមហាជនពិសេសភ្ញៀវកិត្តិយសសម្លឹងមើលនាងមិនដាក់ភ្នែកឡើយ ។ ក្នុងទឹកមុខញញឹមញញែមនោះ នាងក្អយ ថែមទាំងត្រូវបានកាត់សក់ក្នុងកម្មវិធីមង្គលការ នាយចយ ក្នុងនោះដែរនាងក៏ក្លាយជាពិធីការិនីក្នុងកម្មវិធីកាត់នំនៃពិធីមង្គលការ នាយចយ ដែលចាប់ដៃគូជាមួយ នាយព្រែក ព្រមទាំង ស្រីពៅមុខឈើ ទៀតផង ។
នាងក្អយ នៅតែអាចញ៉ាំងឱ្យមហាជនផ្ទុះសំណើច និង បានសើចសប្បាយរីករាយដដែល បើទោះជានាងបានផ្អាក់ការងារសិល្បៈអស់រយៈកាលជាយូរឆ្នាំហើយក្តី ។ យ៉ាងណាគេបានដឹងថា កំលុងពេលដែលតារាកំប្លែងស្រី នាងក្អយ មិនបានបង្ហាញមុខក្នុងពិភពសិល្បៈនេះ នាងក៏មិនបានឃ្លាតឆ្ងាយប៉ុន្មានពីវិថីនេះដែរ ដោយនាងនៅតែប្រកបអាជីពសិល្បៈដដែល ពោលគឺនាងតែងតែចេញដើរច្រៀងតាមវង់ភ្លេចខ្មែរ និង កាត់សក់ជាញឹកញាប់ ជាមួយមុខរបរសម្អាងរបស់នាង ។ នាងក្អយ ក៏ត្រូវបានគេដឹងទៀតថា នាងមានកូនព្រមទាំងស្វាមីរួចហើយដែរ ៕





























No comments:
Post a Comment