លោកតាំង គីមឡេង ក៏បានសំណូមពរដល់សមត្ថកិច្ច និងអាជ្ញាធរដែលមានតួនាទីបម្រើសុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ភូមិ ឃុំ ឲ្យជួយពង្រឹងឲ្យបានម៉ឺងម៉ាត់ ការពារតាមគោលដៅ ល្បាតគ្រប់ជ្រុងជ្រោយ ព្រោះតែជនសង្ស័យ ធ្វើសកម្មភាពនៅពេលដែលស្ងាត់ប៉ុណ្ណោះ ដូចនេះបើមានកំលាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់ទីកន្លែង ក្រុមចោរឆក់ ចោរប្លន់ នឹងមិនកើតឡើងមានក្នុងទីក្រុងភ្នំពេញនោះទេ ណាមួយមិញ ធ្វើអោយប្រជាពលរដ្ឋជឿរទុកចិត្ត ដូចដែលមានពាក្យ ភូមិឃុំមានសុវត្ថិភាពផងដែរ ។
លោកក៏បានបន្តទៀតថា ដោយសារគ្មានសមត្ថកិច្ចចុះមកកន្លែងកើតហេតុ គាត់បានសម្រេចចិត្តមិនទាន់ដាក់ពាក្យបណ្តឹងនោះទេ ចាំដល់ពេលព្រឹកស្អែកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៨ ទៅសុំកាមេរ៉ាសុវិត្ថិភាពតាមដងស្កុបនឹងផ្ទះប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុផងដែរ។ ដូចនេះដើម្បីជ្រាបនូវសាច់រឿងកាន់តែច្បាស់ សូមទស្សនាវីដេអូរបស់ប្អូនដូចខាងក្រោមនេះ៖




























No comments:
Post a Comment