តែលទ្ធផលចុងក្រោយបង្អស់គឺនាងមិនបានជាប់ជ័យលាភីក្នុងកម្មវិធីមួយនេះឡើយ តែទោះជាយ៉ាងណាក្តី នាង ប្រាក់គន្ធា ក៏បានក្លាយជាតារាចម្រៀងមួយរូបទៅហើយប្រចាំផលិតកម្មសាន់ដេ ទាំងនេះគឺដោយសារតែមានការជួយជ្រោមជ្រែង និងជួយនិពន្ធបទចម្រៀង ដោយតារាចម្រៀង និងអ្នកនិពន្ធ លោក អ៊ីណូ ផ្ទាល់តែម្តង។
ហើយស្រាប់តែពេលថ្មីៗនេះគឺរឹតតែមានការភ្ញាក់ផ្អើលជាខ្លាំងមួយ ក្រោយពេលបានដឹងថាបទចម្រៀងរបស់នាង មានការផ្ទុះឡើងសារជាថ្មីបន្ទាប់ពីបង្ហោះក្នុង Channel YouTube ផ្លូវការណ៍របស់ផលិតកម្មសាន់ដេ ដោយបទចម្រៀងមួយនេះមានចំណងជើងថា "បេះដូងចេះស្រវឹង" ហើយបទមួយនេះធ្វើការបង្ហោះតាំងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ តែនៅតែពិរោះ ព្រមទាំងមានអ្នកទស្សនាសឹងតែនឹកស្មានមិនដល់ ដែលមានចំនួនរហូតដល់ជាង ២លាន ៨សែនដង គិតត្រឹមថ្ងៃនេះ។
🤩 ការខិតខំនិពន្ធ ពិតជាបានផ្លែផ្កាមែន ... មានអីបទប្អូនស្រី នាង គន្ធា.
🤩 នៅក្នុង Chanel Youtube Sunday បានទៅដល់2.8 M ល្បីកប់ បស់គាត់ដែរតាស ទាំងភ្នំពេញ និង តាមបណ្តាលខេត្ត
😘 ជូនពរប្អូនជោគជ័យបន្ត
🎼 រង់ចាំបទថ្មីគាត់ ជាមួយEno ft Deeo ក្នុងពេកឆាប់ៗបន្តទៀតណា
🙏
🤩"។

























No comments:
Post a Comment