បន្ទាប់ពីសម្លាប់សង្សារខ្លួនរួចមក ជនដៃដល់ម្នាក់នេះក៏មិនបានគេចខ្លួនទៅណាឡើយ សុខចិត្តសំងំនៅក្នុងបន្ទប់កើតហេតុខាងលើនោះ។ ក្រោយពេលកម្លាំងសមត្ថកិច្ចទៅដល់ក៏បានឃាត់ខ្លួនបុរសម្នាក់នោះតែម្តង ។ ដោយជនសង្ស័យម្នាក់នេះមានឈ្មេាះថា សែម សែន អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យម្នាក់នេះ គាត់ក៏មិនបាននិយាយស្តីអ្វីទាំងអស់ ហាក់ដូចជាមនុស្សសតិមិនប្រក្រតី។ ចំពោះនារីដែលស្លាប់ខាងលើមានឈ្មោះថា នង ចន្ទ្រា អាយុ២៤ឆ្នាំ ជាកម្មការនីរោងចក្រ មានស្រុកកំណើត ភូមិអាស្ទាំង ឃំុអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
នៅពេលនេះ សមត្ថកិច្ចជំនាញនៅមិនទាន់កំណត់ថា ជនសង្ស័យរូបនេះ បានសម្លាប់នារីជាសង្សារតាមវិធីណា ទ ប៉ុន្តែសាកសព គឺមានសភាពបែកពពុះមាត់ ។ ចំពោះករណីនេះដែរ ត្រូវបានអ្នកជិតខាងឱ្យដឹងថា អ្នកទាំង២ជាសង្សារនឹងគ្នា តែធ្លាប់បែកគ្នាម្តងហើយ ។ ប៉ុន្តែមួយរយៈក្រោយ គេឃើញពួកគេត្រូវរ៉ូវគ្នាវិញ គ្រាន់តែមិនបានស្នាក់នៅក្នុងបន្ទប់ជាមួយគ្នាទេ៕























No comments:
Post a Comment