😔
😔
😔"។គួររំលឹកឡើងវិញផងដែរថា ទារិកាចម្លែក អភ័ព្វ កើតមកមានខ្លួនមួយក្បាល២ បេះដូងមាន៦ថត ត្រូវបានក្រុមគ្រូពេទ្យយកចិត្តទុកដាក់ជួយសង្គ្រោះវះកាត់ បានទាន់ពេលវេលា ទាំងម្តាយ និងកូនរយៈពេល៥ថ្ងៃមកនោះ ត្រូវបានស្លាប់បាត់ទៅវិញនៅក្នុងស្ថានភាពដ៏លំបាក ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១០ និង៣០ព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ។ នៅពេលនេះសពរបស់ទារិកានេះត្រូវបានគេដឹកយកទៅធ្វើបុណ្យ នៅក្នុងវត្តគោកចក ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ចំណែកម្តាយក្មេងស្រីអភ័ព្វនោះ ត្រូវបានក្រុមគ្រូពេទ្យហាមមិនទាន់ឱ្យចេញបានទេ ដោយសារមានសភាពទន់ខ្សោយនៅឡើយ។
ហើយក៏សូមបញ្ជាក់ឡើងវិញផងដែរថា ទារិកាដែលកើតមកចម្លែកខុសប្រក្រតីនោះ មានខ្លួនមួយក្បាល២ បេះដូងមាន៦ថត កើតនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប នាយប់ថ្ងៃសៅរ៍ ទី៣ ខែមីនាឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ខេត្តសៀមរាប ៕


















No comments:
Post a Comment