ចំណែកក្នុងឆ្នាំនេះវិញតារាចម្រៀង យូរី និង Bmo ក៏មានបទកំពុងតែល្បីខ្លាំងផងដែរគឺបទ "រាំស្កុប" ដែលទទួលបានការគាំទ្រជាខ្លាំងប្រហាក់ប្រហែលទៅនឹងបទ "ចាក់ទឹកដូង" ឆ្នាំមុននេះដែរ តែអ្វីៗបានប្រែប្រួលហួសពីការស្មាន ដោយសារបទមួយនេះត្រូវបានក្រសួងព័ត៌មាន បានណែនាំឲ្យស្ថានីយទូរទស្សន៍ និងទូរទស្សន៍គ្រប់ប្រព័ន្ធ និងម្ចាស់ទូរទស្សន៍អនឡាញគ្រប់ប្រភេទ បញ្ឈប់ការចាក់ផ្សាយបទចម្រៀងដែលមានចំណងជើងថា "រាំស្កុប" របស់ផលិតកម្មសាន់ដេ នេះតែម្តង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាននៅថ្ងៃទី៣០ ខែមីនានេះ។
មូលហេតុនៃការបញ្ឈប់ការផ្សាយបទចម្រៀងនេះ គឺដោយសារឈុតសម្តែងបទចម្រៀងនេះ បានប្រើឯកសណ្ឋានដែលមានស្លាកសញ្ញា (Logo) របស់មន្ទីរពេទ្យកាល់ម៉ែត្រ ដោយគ្មានការអនុញ្ញាត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់មន្ទីរពេទ្យ និងទឹកចិត្តក្នុងការបំពេញការងាររបស់បុគ្គលិកនៃមន្ទីរពេទ្យ។
គួររំលឹកឡើងវិញម្តងទៀតផងដែរថា កន្លងមក ក្រសួងក៏បានហាមចាក់ផ្សាយបទចម្រៀងមួយចំនួនផងដែរ ដោយហេតុផលផ្សេងៗគ្នា ដែលមានដូចជាបទ "ស្អាតជានិច្ច" "ស៊ីបានចេះតែស៊ីទៅ" "ទាល់តែយូរទើបស៊ីអូនបាន" និងបទ "គ្រូបង្រៀនស្រវឹងស្រា" ជាដើម៕























No comments:
Post a Comment