ស្ថិតក្នុងសមានទុក្ខនេះ លោកជំទាវអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវក្តីរំលែកទុក្ខដ៏ក្រៀមក្រំពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធសព នាយវីតាមីនសេ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានោះ អ្នកនាង ប៉េង ប៉ោង និងក្រុមគ្រួសារ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរចំពោះក្រុមគ្រួសារអ្នកនាងជាបន្តបន្ទាប់មក។
ក្នុងពិធីដ៏ក្រៀមក្រំមួយនេះ គេក៏ឃើញមានការចូលរួមពីសិល្បករប្រុសស្រីមួយចំនួនផងដែរ។ ក្នុងនោះតារាកំប្លែង និងចម្រៀងជើងចាស់ជាច្រើនរូបរួមជំនាន់ជាមួយលោកបានបង្ហាញអារម្មណ៍ខ្សឹកខ្សួល និងសោកសៅសោកសង្រេងបំផុត ចំពោះការបាត់បង់ធនធានសិល្បៈមួយរូប ដែលមានសមត្ថភាពពុំអាចកាត់ថ្លៃបាន យ៉ាងខ្លាំង ព្រោះតែនឹកឃើញអនុស្សាវរីយ៍កម្សត់កម្រជាមួយគ្នានាពេលកន្លងមក។
គួរបញ្ជាក់បន្ថែមផងដែរថា បើតាមការបញ្ជាក់ពីក្រុមគ្រួសាររបស់ នាយ វីតាមីនសេ បានឲ្យដឹងថា សពលោក ដែលទទួលអនិច្ចកម្មកាលពីរំលងអាធ្រាត្រថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ នឹងត្រូវបូជានៅល្ងាចថ្ងៃអាទិត្យ ទី០១ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នៅវត្តទួលក្រសាំង វេលាម៉ោង៥ រឺក៏៦ល្ងាច៕























No comments:
Post a Comment