ដោយមានការចូលរួមយ៉ាងច្រើនកុះករ ជាពិសេស សិល្បករ សិល្បការិនី ទាំងក្មេង ទាំងចាស់។ ហើយគេក៏បានចាប់អារម្មណ៍ជាខ្លាំងនៅពេលដែលឃើញលោក យូឌីស្កូ ដែលកំពុងតែមានជំងឺជាប់ខ្លួនហើយ នៅឆ្លៀតមកកម្មវិធីមួយនេះទៀត ជាមួយទឹកមុខដ៏ស្រងួតស្រងាត់ គួរឲ្យអាណិតជាខ្លាំង បើទោះលោកខំញញឹមក៏ដោយ។
ក្នុងនោះផងដែរគេក៏បានឃើញ រៀមច្បង សិល្បករ សិល្បការនី ជើងចាស់មួយចំនួន ក៏បានយកថវិការផ្ទាល់ខ្លួន ដើម្បីជួយដល់តារាសម្ដែងរូបនេះផងដែរ ដោយពួកគេដឹងថាតារារូបនេះកំពុងតែមានស្ថានភាពលំបាក និងត្រូវការជំនួយជាចាំបាច់បំផុត ដោយរួមមានកំប្លែងនាយឃ្លោក ចំនួនទឹកប្រាក់ ១០០ ដុល្លារ តារាសម្តែងជើងចាស់ អ្នកនាង ចាន់ តារាទី ចំនួន ៥០ ដុល្លារ និងឯកឧត្តម កុយ ស៊ីឌឿន ចំនួន ២០០ដុល្លារ ផងដែរ។
គ្រាន់តែឃើញនូវទង្វើរបែបនេះគឺអាចបញ្ជាក់យ៉ាងច្បាស់ថា បើទោះពួកគាត់មានតិចក្តី ច្រើនក្តី ក៏ពួកគាត់បានជួយតាមលទ្ធភាពដែលពួកគាត់អាចជួយបាន ហើយពួកគាត់ពិតជាមិនបោះបង់ចោលគ្នាឡើយ បើទោះឋិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ពេលដែលមាននរណាម្នាក់ជួបការលំបាកនោះ៕














No comments:
Post a Comment