"សូមបងសមត្ថកិច្ចដែលបាន យកទូរស័ព្ទកូននាងខ្ញុំទៅនៅថ្ងៃដែលកូនខ្ញុំជួបគ្រោះថ្នាក់ចរាចណ៏រហូតដល់បាត់បង់ជីវិតនោះ សូមមេត្តាយកមកប្រគល់អោយនាងខ្ញុំវិញផង ព្រោះនាងខ្ញុំបានថតយកសម្លេងដែលខាងក្រុមគ្រួសារខ្ញុំខលទៅ និងខលមកខាងក្រុមគ្រួសារខ្ញុំរួចរាល់អស់ហើយ ដោយបានសន្យាថានឹងប្រគល់ទូសព្ទ័ទាំងពីរគ្រឿងនេះមកអោយខ្ញុំវិញ តែរហូតមកដល់ពេលនេះអស់រយៈពេល16ថ្ងៃហើយ មិនឃើញធ្វើតាមដែលបានសន្យាទេ ហើយខ្ញុំក៏បានស្គាល់មុខនិងស្គាល់ឈ្មោះទៀត
ប៉ុន្តែនាងខ្ញុំរក្សាកិត្តិយសអោយ តែបើមិនព្រមយកមកប្រគល់អោយនាងខ្ញុំវិញទេនាងខ្ញុំនិងបង្ហោះឈ្មោះ និងសម្លេង អោយសារធារណៈជនបានដឹងហើយ ខ្ញុំសង្ឃឹមថាមរណៈទុក្ខនៃគ្រួសារខ្ញុំមិនមែនជាអាជីវកម្ម របស់ដែនសមត្ថកិច្ចណាមួយឡើយមែនទេ ខ្ញុំសង្ឃឹមទុកជាមុន (បញ្ជាក់ បើសិនជាចង់បានប្រាក់ខ្ញុំសុំទិញវិញក៏បាន ព្រោះនៅក្នុងទូរសព្ទ័នោះមានផ្ទុកឯកសារជាច្រើនដែលទាក់ទងនឹងការងាររបស់កូនស្រីខ្ញុំដែលនៅរស់ ខ្ញុំសង្ឃឹមថាបងសមត្ថកិច្ចនឹងជ្រាបពីព័ត៌មាននេះ ហើយខ្ញុំនឹងរក្សាសិទ្ធិ និងកិត្តិយស គ្រប់យ៉ាង បើសិនជាបងគោរពនូវឆន្ទានុសិទ្ធិ របស់ខ្លួន )
ដឹងទេថាទូរស័ព្ទទាំងពីរគ្រឿងគឺបានដោយសារកូនខ្ញុំទាំងពីរទៅធ្វើការរត់តុអោយហាងលក់គោដុតនិងគ្រឿងក្លែមឈ្មោះ ហង្ស សុធារិទ្ធិ ដែលមានម្ចាស់ហាងឈ្មោះ ហង្ស ប៊ុនធឿន ជាសាក្សី ក្នុងមួយយប់បានប្រាក់ឈ្នួលតែមួយមុឺនរៀលទេ ចូលធ្វើការតាំងពីម៉ោង4រសៀល រហូតដល់ម៉ោង11យប់ ពួកគេខំសន្សំទំរាំបានគ្រប់លុយទិញទូស័ព្វប្រើពេលយ៉ាងយូរ ហេតុដូច្នេះទើបខ្ញុំជាម្តាយខ្លោចផ្សារអាណិតកូនណាស់ មិនចង់អោយបាត់បង់កម្លាំងញើសឈាមចុងក្រោយរបស់កូនខ្ញុំដែលស្លាប់បាត់បង់ជីវឹតនោះទេ សង្ឃឹងថាអ្នកនឹងយល់អំពីទុក្ខសោករបស់ខ្ញុំជាម្តាយផង
😭
😭
😭
😭
😭
😭
😭
😭
😪
😪
😪
😪
😪
😪
😢
😢
😢
😢
😢"
😭
😭
😭
😭
😭
😭
😭
😭
😪
😪
😪
😪
😪
😪
😢
😢
😢
😢
😢"



















No comments:
Post a Comment