ស្រាប់តែពេលថ្មីៗនេះ កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៨ គេក៏បានឃើញក្នុងហ្វេសប៊ុករបស់លោក ប៉ែន ចំរ៉ុង បានបង្ហោះរូបថតជាច្រើនសន្លឺក ដែលបានធ្វើឲ្យមហាជនទូទៅមានការសង្ស័យជាខ្លាំងថាលោកប្រហែលជាមានការនឹកនរណាម្នាក់ជាខ្លាំងហើយមើលទៅ បានជាលោកដាច់ចិត្តបង្ហោះសារមួយនេះ ដោយឡាយឡំជាមួយការបីក្មេងដ៏ស្រស់ស្អាតម្នាក់ផងដែរ ក្នុងនោះលោកបានសរសេរថា៖ "មានតែច្រៀងទេទើបអាចបំភ្លេចការនឹកនេះបានខ្លះ"។
បន្ទាប់ពីឃើញសារមួយនេះហើយ បានធ្វើឲ្យមិត្តភក្តិរបស់លោកក្នុងហ្វេសប៊ុកមានការចោទសួរជាច្រើន ដោយអ្នកខ្លះថា "តើកូននេះជាកូនរបស់បងមែន?" ចំណែកឯអ្នកខ្លះទៀតក៏បានសួរថា "តើកូននេះជាកូនរបស់អ្នកណាបង?"។ ចម្លើយចុងក្រោយយ៉ាងខ្លី ទៅកាន់មិត្តភក្តិទាំងអស់ គឺលោកឆ្លើយថា "ជាកូនរបស់មេ"៕




























No comments:
Post a Comment