សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូម៉ាក BMW ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1CV-9602 បើកបរដោយឈ្មោះ កែវ សុវណ្ណ ភេទប្រុស អាយុ៤៧ឆ្នាំ ជាប្រធានក្រុម MSC ស្នាក់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានជិះម៉ូតូតែម្នាក់ឯង លុះដល់ចំណុចកើតហេតុបានបុកជាមួយនឹងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ បើកបរដោយស្ត្រីម្នាក់ ទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នា ពេញទំហឹង បណ្តាលឲ្យភាគីអ្នកបើកម៉ូតូម៉ាក BMW ស្លាប់ភ្លាមៗនៅនឹងកន្លែង និងភាគីម៉ូតូសង់ រងរបួសធ្ងន់ត្រូវបានបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ក្នុងនោះផងដែរ គេក៏បានឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ M Sport Familyបានសម្តែងនូវក្តីអាណិតអាសូរជាខ្លាំងដោយបានសរសេរសារមួយថា៖ "សមាជិកក្រុម M SPORT ទាំងអស់ សូមសម្តែងនូវសេចក្តីទុក្ខសោកយ៉ាងក្រៀមក្រំ ក្រោយពេលបានទទួលដំណឹងយ៉ាងរន្ធត់ អំពីការបាត់បង់ជីវិត របស់បងប្រុស Sovann Keo ដែលជាប្រធានក្រុម #MSC កាលពីវេលាព្រឹក ថ្ងៃអាទិត្យ ទី០៤ ខែមិនា ឆ្នាំ២០១៨ ដោយគ្រោះថ្នាក់ចរាចរណ៍
😢
😢
😢
😢
😢
😢បងគឺជាមនុស្សចាស់ទុំដ៏គួរឲ្យគោរព ជាប្រធានក្រុមដ៏ល្អ ជាប្តី និងជាឪពុកដ៏មានព្រហ្មវិហារធម៍ បងតែងតែលះបងពេលវេលា កម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួនដើម្បីជួយដល់សង្គមជាតិខ្មែរ ប៉ុន្តែពេលនេះបងបានចាកចេញពីពួកយើង ដោយគ្មានថ្ងៃត្រឡប់
😢
😢
😢
😢
😢ខ្ញុំសូមឧទ្ទិសដល់វិញ្ញាណខន្ធរបស់បងប្រុស បានសោយសុខនៅឋានសុគតភពកុំបីឃ្លៀងឃ្លាតឡើយ
😭
😭
😭
😭
😭
😭
😭
😭
😭
😭
😭"
























No comments:
Post a Comment