ក្នុងថ្ងៃដដែលនោះផងដែរស្រាប់តែលោកក៏បានទទួលចៅប្រុសម្នាក់ទៀត ដែលជាចៅទី១៧ ក្នុងក្រុមគ្រួសារដ៏ធំមួយនេះ ហើយលោកក៏បានសរសេរសារបញ្ជាក់ផងដែរថា៖ "ចៅប្រុសទី១៧របស់ខ្ញុំកើតវេលាម៉ោង១០យប់ ថ្ងៃអាទិត្យទី៤ ខែមិនា ឆ្នាំ២០១៨ ដាក់ឈ្មោះអោយហៅថាតាន់ ម៉ុងមុនីរាជ ។"
បន្ទាប់ពីបានឃើញហើយ ក៏ធ្វើឲ្យប្រិយមិត្តជាច្រើនលាន់មាត់ថា លោកពិតជាមានចៅច្រើនមែន មិនត្រឹមតែប៉ុណ្ណោះទេ ឃើញក្រុមគ្រួសាររបស់លោកហាក់មានភាពកក់ក្តៅខ្លាំងណាស់ ដោយអ្នកខ្លះផ្សេងទៀតបានសរសេរថា ក្រុមគ្រួសារដូចពិតជាមានសុភមង្គលខ្លាំងណាស់។ ហើយក៏នៅមានការលើកសរសើរជាច្រើនទៀតផងដែរ ព្រមជាមួយពាក្យជូនពរដែលលោកទើបទទួលបានចៅទី១៧នេះ៕



































No comments:
Post a Comment