តារាចម្រៀងម្នាក់ឈ្មោះ លោក ម៉ៃ សុគន្ធ មានមនុស្សជាច្រើនប្រហែលជាបានស្គាល់រួចមកហើយ ដោយមួយរយៈចុងក្រោយនេះមហាជនហាក់មានការចាប់អារម្មណ៍ជាមួយលោកជាខ្លាំង ទាំងរឿងល្អ និងមិនល្អ ដោយក្នុងនោះលោក សុគន្ធ ក៏តែងតែធ្វើការរិះគន់នូវរឿងមួយចំនួនដែលលោកមិនពេញផងដែរ ហើយរឿងខ្លះលោករិះគន់ដើម្បីជួយឲ្យបានល្អជាងមុន ជាពិសេសរឿងរ៉ាវទំាងឡាយដែលទាក់ទងក្នុងវិស័យសិល្បៈភាគច្រើន។
ចំណែកក្នុងថ្ងៃនេះផងដែរ លោកក៏បានចេញមុខមករិះគន់ទៀតហើយ ព្រមជាមួយការផ្តល់ជាយោបល់ផងដែរទៅកាន់លោក ប៊ុត សីហា ដែលទើបតែផ្ទុះរឿងមិនល្អកាលពីពេលថ្មីៗនេះ ដោយក្នុងនោះ លោក ម៉ៃ សុគន្ធបានសរសេរក្នុងហ្វេសប៊ុករបស់លោកថា៖ "ភក់ វាប្រលាក់ពេញខ្លួនទៅហើយ ចាំបាច់អីប្រកែកតតាំង «រុញទូកបណ្តោយទឹកទៅ» ខ្ញំជឿជាក់ថាអ្នកធ្វើបាន ហើយបើអ្នកធ្វើបានអ្នកនឹងខ្លាំងជាងមុនទ្វេរដង

👍

💪🏻វិធីល្អ ទៅមណ្ឌលបន្សាបទៅ អ្នកនឹងល្អ លើសអ្វីដែលបានគិត បើអ្នកក្រុមគ្រួសារអ្នក

😍"
តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះការផ្តល់ជាមតិយោបល់របស់លោក ម៉ៃ សុគន្ធ ជូនទៅកាន់លោក ប៊ុត សីហា?
No comments:
Post a Comment