ហើយអ្វីដែលបានធ្វើឲ្យគេមានការកត់សម្កាល់ជាខ្លាំងនោះគឺពិធីដង្ហែសពរបស់ តារាប៉ូលីវូដ Sridevi Kapoor មួយនេះ ត្រូវបានគេដឹងថា មានអ្នករួមអាជីព និងទស្សនិកជនជាច្រើននាក់ចូលរួម ដែលចំនួនមួយនេះ គឺច្រើនលើសលប់ ធ្វើឲ្យពិពភលោក មានការភ្ញាក់ផ្អើលមិនតិចនោះទេ ខណៈសពរបស់នាង ត្រូវបានផ្តល់កិត្តិយស ដោយការគ្របទង់ជាតិរបស់ប្រទេសឥណ្ឌា ក្នុងឋានៈជាកំពូលតារាសម្តែង ដ៏ល្បីល្បាញឈានមុខគេ ដែលបានចូលប្រឡូកក្នុងសិល្បៈ តាំងពីអាយុ៤ឆ្នាំ រហូតដល់អស់ជីវិត នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ។ ក្នុងនោះផងដែរ បើគិតចាប់តាំងពីចូលប្រឡូក ក្នុងសិល្បៈមក អ្នកស្រី Sridevi Kapoor ត្រូវបានគេដឹងថា សម្តែងបានខ្សែភាពយន្តជាច្រើន មានប្រមាណជាង ៣០០រឿងឯណោះ។
គួររំលឹកឡើងវិញផងដែរថា តារាប៊ូលីវូដ Sridevi Kapoor បានស្លាប់កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងអាយុ ៥៤ឆ្នាំ ខណៈការស្លាប់របស់អ្នកស្រី ដំបូងត្រូវបានគេសន្និដ្ឋានថា មកពីគាំងបេះដូង ប៉ុន្តែក្រោយធ្វើកោសល្យវិច្ច័យ បានច្បាស់លាស់ហើយនោះ ក៏ត្រូវបានគេដឹងថា តារាសម្តែងរូបនេះ បានសន្លប់ហើយលង់ទឹកស្លាប់ ក្នុងសណ្ឋាគារមួយក្នុងទីក្រុងឌូបៃ។ ហើយអ្នកស្រី Sridevi Kapoor ជាតារាស្រីល្បីឈ្មោះរបស់ឥណ្ឌាមួយរូប ដែលលេងរឿងបានជាង ៣០០ រឿង និងបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍តាំងពីអាយុ៤ឆ្នាំមកម្ល៉េះ៕



































No comments:
Post a Comment