ហើយបើតាមប្រភពដែលមានភាពស្និតស្នាលជាមួយ ស្រីលាភ បានឱ្យដឹងថាកូនភ្លោះរបស់នាងជាមួយ នាយក្រឹម មានឈ្មោះថា អេលលីណា និង អេលីសា ។ កូនភ្លោះទាំងពីរមានមុខមាត់ស្រស់ស្អាតគួរឱ្យក្នាញ់ ។ ពេលនេះ ស្រីលាភ បាននាំចេញ ទៅដើរកម្សាន្តតាមទីសាធារណៈតិចតួចប៉ុណ្ណោះ ដោយសារតែជាប់រវល់នៅក្នុងការសម្តែងរឿងភាគរបស់ទូរទស្សន៍ហង្សមាស ទើប ស្រីលាភ បានទុកកូនទាំងពីរឱ្យក្រុមគ្រួសារមើលជំនួសភាគច្រើន។
ក្នុងនោះផងដែរក៏មានការសរសើរជាច្រើនផងដែរថា បើទោះ ស្រីលាភ សម្រាលកូនទើបបានបីខែក៏ពិតមែនតែមើលទៅសម្រស់ ស្រីលាភ នៅតែស្រស់ស្អាតមិនស្រកស្រុតឡើយ ។ ជាមួយគ្នានោះ ស្រីលាភ ក៏បានអះអាងប្រាប់មិត្តរួមអាជីពក៏ដូចជាសារពត៌មាននានាថាទោះមាន កូនជាមួយ នាយក្រឹម តែនាងមិនមានគម្រោងរៀបការអីជាមួយ នាយក្រឹម ទេ ។ បើ នាយក្រឹមចង់ទៅរស់នៅជុំជាមួយភរិយាដើមនាងក៏មិនជំទាស់ដែរ ៕































No comments:
Post a Comment