ក្នុងនោះផងដែរគេក៏បានឃើញភ្ញៀវដែលបានចូលរួមក្នុងកម្មវិធីនេះ ប្រកបដោយទឹកមុខស្រស់ញញឹម ជាមួយការតុបតែងខ្លួនដ៏ស្រស់ស្អាតថែមទៀតផង។ មួយវិញទៀតក្នុងពិធីកាត់សក់ អ្នកស្រី ហ៊ឹម ស៊ីវន បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតទៅតាមទំនៀមទម្លាប់ប្រពៃណីដ៏ស្រស់ផូរផង់របស់ខ្មែរ។ ហើយអ្វីដែលកាន់តែពិសេសថែមទៀតនោះ គេក៏បានឃើញ លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវប្អូនស្រីបង្កើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកចូលរួមផងដែរ៕



































No comments:
Post a Comment