ក្នុងនោះផងដែរគេ គេឃើញកំពូលតារាចម្រៀងដែលកំពុងតែល្បីខ្លាំង ក្នុងផលិតកម្មរស្មីហង្សមាស គឺអ្នកនាង ពេជ្រ សោភា ក៏បានចូលរួមក្នុងកម្មវិធីមួយនេះផងដែរ មិនត្រឹមតែប៉ុុណ្ណោះ អ្នកនាងក៏បានជួបជាមួយលោកតាម្នាក់ អាយុ៩៧ឆ្នាំ ដែលកំពុងតែលេងចាបុី នៅមុខខ្លោងទ្វាចូល បុណ្យភូមិនេះតែម្តង ព្រមទាំងជួបជាមួយបងប្រុសពិការដៃជើងទាំងសងខាងម្នាក់ផងដែរ ជាមួយការពោលពាក្យដ៏ក្តុកក្តួលយ៉ាងខ្លីថា៖ "បងប្រុសម្នាក់ទោះគាត់ពិការពិតមែន តែស្នាមញញឹមរបស់គាត់ធ្វើអោយខ្ញុំរីករាយណាស់ ពិភពលោកទាំងមូលពេញដោយក្តីស្រលាញ់ បងប្រុសកុំចុះចាញ់ណា"។
គ្រាន់តែសារប៉ុន្មានម៉ាត់នេះ អាចបង្ហាញកាន់តែច្បាស់ថា អ្នកនាង ពេជ្រ សោភា គឺជាមនុស្សម្នាក់ដែលពោរពេញដោយក្តីមេត្តា និងមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ជាពិសេសចំពោះបុគ្គលណាដែលកំពុងតែឋិតក្នុងស្ថានភាពលំបាកខ្លាំង ហើយក៏បានធ្វើឲ្យមិត្តក្នុងហ្វេសប៊ុកជាច្រើនបានបង្ហាញនូវអារម្មណ៍ពេញចិត្តនូវទង្វើរបែបនេះ ជាពិសេសអ្នកនាង ពេជ្រ សោភា ក៏បានផ្តល់នូវថវិការមួយចំនួនជូនអ្នកក្រីក្រទាំងនោះផងដែរ៕
















No comments:
Post a Comment