ឪពុកធម៌រូបនេះ ធានាចែកទ្រព្យសម្បត្តិ និងជួយជាថវិកាស្ដីដណ្ដឹងប្រពន្ធឲ្យនាយ ចឺម ប្រសិនបើនាយនៅរក្សាចិត្តស្មោះចំពោះក្រុមគ្រួសារខ្លួនដោយគ្មានផ្លាស់ប្ដូរ។ លោកថា៖" ទៅថ្ងៃខាងមុខស៊ីសងលើចិត្តគំនិតរបស់គាត់(នាយ ចឺម) ថា តើគាត់ស្រលាញ់យើងស្មោះឬអត់? គោរពយើងក្នុងនាមជាប៉ាធម៌ម្នាក់ដែរអត់? បើគាត់នៅតែស្រលាញ់គោរពក្រុមគ្រួសារខ្ញុំដូចសព្វថ្ងៃនេះ រឿងអីខ្ញុំទៅខ្លាច ចែកទ្រព្យឲ្យគាត់នោះ"។
ចំពោះទំនាក់ទំនងរវាង នាយ ចឺម និងក្រុមគ្រួសារ នាយ ក្តី ហាក់នៅតែល្អដដែល ហើយចំណងមិត្តភាពក៏កាន់តែស្និតស្នាលពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែងកាលពីម្សិលមិញនេះ នាយ ក្តី និងនាយ ចឺម បានជូនកាដូខ្លះៗជូនដល់ អ្នកមានគុណទាំងពីរ មុនថ្ងៃចូលឆ្នាំខ្មែរខាងមុននេះ។ ក្នុងនោះផងដែរ អ្វីដែលបានធ្វើឲ្យ នាយ ចឺម និង នាយ ក្តី មានការភ្ញាក់ផ្អើលជាខ្លាំងនោះគឺ ឪពុកម្តាយធម៌របស់នាយ ចឺម ក៏បានឲ្យកាដូពិសេសមួយត្រឡប់វិញ គឺជាកាបូបមនុស្សប្រុស ថែមទាំងមានលុយពេញៗថែមទៀត ដែលបានធ្វើឲ្យនាយ ចឺម និងនាយ ក្តី សប្បាយចិត្តហួសពីការរំពឹងទុក។
បន្ទាប់ពីឃើញដូចនេះហើយ បានធ្វើឲ្យមហាជនទូទៅមានមតិយោបល់ថា គ្រួសារមួយនេះពិតជាមានភាពកក់ក្តៅខ្លាំងណាស់ ជាពិសេសភាពស្និតស្នាល ពីឪពុកម្តាយធម៌របស់នាយ ចឺម តែម្តង ដោយគាត់ស្រឡាញ់កូនទាំងពីរនេះស្មើគ្នា ព្រោះកាដូដែលគាត់ជូននោះគឺដូចគ្នាតែម្តង៕

























No comments:
Post a Comment