អ្នកឧកញ៉ា ហុង ពីវ នាពេលកន្លងមកតែងតែជួយដល់កិច្ចសប្បុរសធម៌ផ្សេងៗជាច្រើននៅកម្ពុជា ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ាផងដែរ។ ក្នុងនោះ លោកក៏បានធ្វើការឧបត្ថម្ភដល់ មន្ទីរពេទ្យគន្ធបុប្ផា នេះ ដល់ខ្ទង់លាន ដុល្លារឯណ្ណោះ ដែលកើតចេញពីទឹកចិត្តសប្បុរសរបស់លោក។
ឧកញ៉ា ម៉ុង ឫទ្ធី បានប្រគល់បង់ចំនួន១០ សម្រាប់ឱ្យប្រជាជនអង្គុយរង់ចាំទទួលសេវាពិនិត្យព្យាបាល និងបង្គន់អនាម័យ ជូនដល់ប្រជាជនសម្រាប់ប្រើប្រាស់ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យគន្ធបុប្ផា៤។ ឧកញ៉ា ម៉ុង ឫទ្ធី បានប្រគល់សោរទ្វារបង្គន់អនាម័យ ហើយក៏បានហាមដាច់ខាតមិនឱ្យទារលុយពីប្រជាជននៅពេលគាត់មកប្រើប្រាស់។
អ្នកឧកញ៉ា គិតម៉េង បានផ្តល់ដីមួយកន្លែងនៅក្បែរវត្តភ្នំ ដែលមានតម្លៃខ្ទង់៨លានដុល្លារដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយដីមួយផ្នែកនេះមានទំហំប្រមាណជាង ១៣០០ម៉ែត្រការ៉េ។ នេះបើតាមការបញ្ជាក់ពី សម្តេចតេជោហ៊ុន សែន កាលពីរាត្រី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ៕

























No comments:
Post a Comment