ស្ពាននេះមានបណ្ដោយប្រវែង ៦១០ ម៉ែត្រ ទទឹង ១៦,៥ ម៉ែត្រ មាន០៤គន្លង (២គន្លងទៅ ២គន្លងមក) ផ្លូវក្រោមកាត់ស្ពាន២៣ម៉ែត្រ និងកម្ពស់៥,៥ម៉ែត្រ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាសំណង់ក្វាងចូវវ៉ានអាន ចំណាយថវិកាអស់ ប្រមាណ១៦,៧៨លានដុល្លារ។
ស្ពាននេះស្ថិតក្នុងគម្រោងក្រវ៉ាត់ក្រុងទី២ ដែលមានប្រវែង១៦,៥គីឡូម៉ែត្រ ដែលចំណាយថវិកាទាំងស្ពាន និងផ្លូវសរុបប្រមាណ៦១លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ស្ពាននេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងផ្លូវសហព័ន្ធរុស្សី ដែលកន្លងមកប្រជាពលរដ្ឋតែងមានការត្អូញត្អែរជួបការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់។
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ខាងមុខនេះ រាជរដ្ឋាភិបាលបានបើកឱ្យប្រើប្រាស់ស្ពានអាកាសនេះជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវផ្សារដីហុយ។ សូមជម្រាបជូនថា នៅក្នុងអំឡុងពេលនៃការបើកឱ្យប្រើប្រាស់បណ្តោះអាសន្ននេះ ឡានធំៗមិនទាន់ ត្រូវបានអនុញ្ញាតឱ្យបើកបរឆ្លងកាត់នៅឡើយទេ រង់ចាំការសាងសង់ត្រូវបានបញ្ចប់១០០ភាគរយសិន៕

























No comments:
Post a Comment