ចំណែកកាលពីម្សិលមិញនេះ គាត់បានទំលាយប្រាប់រឿងមួយទៀតថា រឿងមួយនេះក៏នឹងចាក់បញ្ចាំងតាមកញ្ចាក់ទូរទស្សន៍នៅបរទេសផងដែរ។ លោកក៏បានបញ្ជាក់សារបន្ថែមទៀតថា៖
"ភាពដដែលៗគឺជាសត្រូវរបស់កែវភ្នែក! តែម្ហូបឆ្ងាញ់ដែលយើងធ្លាប់ទទួលទានរួចហើយ ហើយខានទទួលទានយ៉ាងយូររហូតជាងម្ភៃឆ្នាំលោកអ្នកប្រាកដជាចង់ទទួលទានម្តងទៀតហើយថែមទាំងចង់ដឹងថាតើរសជាតិរក្សានៅដូចដើម?ឆ្ងាញ់ជាងឬក៍អន់ជាង?ចំណែករឿងកូនពស់កេងកងក៏ដូចជាម្ហូបដែរ តែម្ហូបសម្រាប់ចក្ខុ នេះគឺជាខ្សែរឿងភាគសាច់រឿងខុសពីរឿងដុំ ការផលិតជាភាពយន្តភាគខ្នាតធំដែលចំណាយពេលវេលានិងថវិការហើយគឺជាភាពយន្តភាគទីមួយត្រូវបញ្ចាំងលើកញ្ចក់ទូរទស្សន៍បរទេស អ្វីដែលលោកកអ្នកទទួលបានពីរឿងនេះបន្ទាប់ពីទស្សនាហើយគឺ.......សូមរង់ចាំតាមដានទស្សនាលើកញ្ចក់ទូរទស្សន៍ហង្សមាសHD TV លោកអ្នកនឹងបានដឹងថាទទួលបានអ្វីខ្លះ?ហើយចង់ប្រាប់ទៅអ្នកខ្លះសូមកុំកាត់សេចក្តីនៅអ្វីដែលអ្នកមិនទាន់បានឃើញ បើអ្នកធ្វើដូចអ្នកបានធ្វើមកនោះគឺមហាជនគេកាត់សេចក្តីអោយអ្នកវិញគឺជាតួអង្គមារហើយឬក៍អាចថាអ្នកមិនមែនជានជាតិខ្មែរទៀតផង
🙏
😍សូមជូនពរបងប្អីនមិត្តភក្ត័ជាទីស្រឡាញ់ជួបតែលាភសំណាងទាំងអស់គ្នា។ អរគុណចំពោះការLike និងshare
🙏
😍"៕





























No comments:
Post a Comment