Header Ads

រន្ធត់ចិត្តណាស់ ពេលនេះមានការបាត់បង់​វី​រៈ​សិ​ល្ប​ករខ្មែរម្នាក់ទៀតហើយ

អ្នកស្រី ចាន់ ស៊ី​ផា​ន់ បាន​ចូលរួម​សម្តែង​ជាមួយ​អ្នក​សិ​ល្បៈ៣​ជំនាន់ហើយ ​ពោលគឺ​តាំងពី​ទស្ស​វត្ស​ន៍​ឆ្នាំ​៦០ ឆ្នាំ៩០ និង​រហូត​មក​ដល់​បច្ចុប្បន្ន​។ អ្នកស្រី​មាន​ស្នាដៃ​សិ​ល្បៈ​ជា​ច្រើន​សម្រាប់​ម​ន្ស​ល់​ទុក​ទាំង​ការ​សម្តែង​ខ្សែភាពយន្ត បទ​ចម្រៀង និង​ស្ព​ត​ពាណិជ្ជ​កម្ម​មួយ​ចំនួន​ផង​ដែរ។


តែនៅ​ទីបំផុត​វី​រៈ​សិ​ល្ប​ករ​ដ៏​ចំណាស់​​ គឺ​អ្នកស្រី ចាន់ ស៊ីផា​ន់ បាន​ទទួល​មរ​ណ​​ភាព​ហើយ​ក្នុង​ជន្មាយុ​៩៣ឆ្នាំ បន្ទាប់​ពី​អ្នកស្រី​បាន​ញាំញី​ដោយ​ជំងឺ​ច្រើន​ប្រភេទ និង​​ភាព​ចាស់ជរា​។ អ្នកស្រី​បាន​ទទួល​មរ​ណ​ភាព​នៅ​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​គេហ​ដ្ឋាន​​របស់​អ្នកស្រី ក្រោយ​ស្ថានទូត​ចិន​។


នេះ​ចាត់​ទុក​ថា មរ​ណ​ភាព​របស់​អ្នកស្រី ចាន់ ស៊ី​ផា​ន់ គឺជា​ការ​បាត់បង់​វី​រៈ​សិ​ល្ប​ករ​ខ្មែរ​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​កម្ពុជា​។ អ្នកស្រី​បាន​ចំណាយពេល​ពេញ​មួយ​ជីវិត​ដើម្បី​បម្រើ​វិស័យ​សិ​ល្បៈ មុន​ពេល​អ្នកស្រី​បាន​លាចាក​លោក​នា​ពេល​នេះ​។ សូម​​បញ្ជាក់​បន្ថែមថា សព​របស់​អ្នកស្រី​នឹង​ត្រូវ​បូជា​នៅ​ថ្ងៃច័ន្ទ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​វត្ត​សន្សំ​កុស​ល្យ​។


គួរ​បញ្ជាក់ឡើងវិញផងដែរថា អ្នក​ស្រី ចាន់ ស៊ីផាន់ ដែល​ត្រូវ​មហាជន​ស្គាល់​ថា ជា​តារា​សម្ដែង​ជើង​ចាស់ ​និង គ្រូ​បង្ហាត់​សិល្បៈ​នៅ សាលាវិចិត្រសិល្បៈ ពេល​នេះបាន​ធ្លាក់​ខ្លួន​ឈឺ ដេក​លើ​គ្រែ​​ងើប​មិន​រួច​ឡើយ បំណង​ចុង​ក្រោយ​របស់​អ្នក​ស្រី គឺ​ចង់​ឃើញ​មុខ​ អ្នក​សិល្បៈ​រួម​ជំនាន់​ ចង់​និយាយ​លា មុន​គាត់​ចែក​ឋាន​ទៅ។ នេះ​ជាការ​បញ្ជាក់​​ពី អ្នក​ស្រី ឡុច សុធី ដែល​ត្រូវ​ជា​កូន។


អ្នក​ស្រី ឡុច សុធី បាន​រៀប​របស់​ឲ្យ​ដឹង​ថា ម្ដាយ​របស់​អ្នក​ស្រី​​មាន​វ័យ​៩៣ឆ្នាំ ហើយ​បាន​​ធ្លាក់​ខ្លួន​ឈឺ​ជាង​២ឆ្នាំ​មក​ហើយ និង ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង​រហូត​ដល់​ងើប​ពី​កន្ទេលមិន​រួច​ប្រហែល​១សប្ដាហ៍​មក​នេះ។" គាត់​ដាច់​បាយ​២ថ្ងៃ​ហើយ​​អូន មុន​ៗ​​ហូប​បាន​ខ្លះ លូវ​បង​និង​ក្រុម​គ្រួសារ បាន​សូត្រ​មន្ត​២លើក​ឲ្យ​គាត់​ហើយ ថ្ងៃ​ស្អែក ធ្វើ​ម្ដង​ទៀត ឆ្លង​ឲ្យ​គាត់ មើល​ទៅ មិន​មាន​សង្ឃឹម​ទេ" អ្នក​ស្រី ឡុច សុធី លើក​ឡើង។


កូន​ស្រី​អ្នក​សិល្បៈ​ជើង​ចាស់​ខាង​លើ​​បាន​រៀបរាប់​ឲ្យ​ដឹង​ទៀត​ថា ម្ដាយ​របស់​អ្នក​ស្រី​មាន​ជំងឺ​ថ្លើម​ជាង​២ឆ្នាំ​ ប៉ុន្តែ​មិន​ទាន់​ធ្ងន់ធ្ងរ​ទេ ហើយ​ធ្លាប់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្សី និង មាន​ពេទ្យ​​ប្រចាំ​ខ្លួន​ផង​ដែរ។ ដំណាក់​ការ​ចុង​ក្រោយ​​​កើត​មាន​ជំងឺ​ថ្មី​មួយ​ទៀត គឺ​រលាក​ពោះវៀន​ធ្ងន់ធ្ងរ។


ដោយ​វ័យ​រហូត​ដល់​៩៣ឆ្នាំ​ ហើយ​​មាន​គ្រូពេទ្យ​​ជា​ប្រចាំ​ផង អ្នក​ស្រី ឡុច សុធី បញ្ជាក់​ប្រាប់​ថា មិន​មាន​គម្រោង​បញ្ជូន​ម្ដាយ​របស់​ខ្លួន​ទៅ​ព្យាបាល​នៅមន្ទីរពេទ្យ​ឡើយ គឺ​ក្រុម​គ្រួសារ​សម្រេច​ព្យាបាល​នៅ​ក្នុង​ផ្ទះ និង ធ្វើ​ពិធី​តាម​បែប​សាសនាប៉ុណ្ណោះ។


អ្នក​ស្រី ឡុច សុធី មិន​បាន​ប្រកាស ស្នើ​​សុំ​ជំនួយ​ពី​អ្នក​សិល្បៈ​ឬ សប្បុរសជន​ណា​មួយ យក​​ប្រាក់​មក​ព្យាបាល​អ្នក​ស្រី​ឡើយ ប៉ុន្តែ​អ្នក​ស្រី​ចង់​បំពេញ​បំណង​ម្ដាយ​របស់​ខ្លួន​ដែល​ចង់​ឃើញ​​មុខ​អ្នក​សិល្បៈ​រួម​ជំនាន់ ដូច​ជា នាយ​កុយ នាយ​ក្រឹម និង​អ្នក​សិល្បៈ​ជា​ច្រើន​ទៀត ដែល​ធ្លាប់​មាន​អនុស្សាវរីយ៍​ជា​មួយ​គាត់​តែ​ប៉ុណ្ណោះ។


តាម​ការ​លើក​ឡើង​រស់​កូន​គាត់ តារា​សម្ដែង​ជើង​ចាស់ ចាន់ ស៊ីផាន់ បាន​ប្រើ​ពេល​ស្ទើរ​មួយ​ជីវិត​របស់​គាត់ ប្រលូក​លើ​វិថី​សិល្បៈ​នេះ ទាំង​តារា​សម្ដែង គ្រូ​បង្ហាត់​សិល្បៈ​ស្ទើរ​គ្រប់​ទម្រង់ ដូច​ជា ល្ខោន យីកេ របាំ​ជា​ដើម។ អ្នក​ស្រី​មាន​កូន​តែ​២នាក់​ប៉ុណ្ណោះ ប្រុស​១ ស្រី១។ ផ្ទះ​របស់​អ្នក​ស្រី ចាន់ ស៊ីផាន់ ស្ថិត​នៅ ខាង​ក្រោយ​ទូត​ចិន ក្នុង​សង្កាត់​ទូល​ទំពូង២។ ​ទំនាក់​ទំនង​ទូរសព្ទ​លេខ​កូន​អ្នក​ស្រី 071 65 333 62 ៕










No comments