Header Ads

ពិតជាអស្ចារ្យណាស់!!! ចិនបានយល់ព្រម​បញ្ជូនក្រុម​អ្នកជំនាញអោយមកសិក្សា​រកផ្ទៃដីទំហំ​ ៣០០០ហិចតា សម្រាប់ផលិតពូជស្រូវ បើជោគជ័យមែននោះនឹង...

បើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ គាត់បានប្រកាសជាផ្លូវការនូវរឿងដ៏រំភើបមួយដែលទាក់ទងទៅនឹងប្រទេសកម្ពុជារបស់យើង ដោយក្នុងនោះលោកបានបញ្ជាក់យ៉ាងលម្អិតថា៖


"ក្នុងដំណើរ​បំពេញ​ទស្សនកិច្ច​នៅលើទឹកដីនៃ​ប្រទេសចិន​រយ:ពេល​៥ថ្ងៃ​ គឹតចាប់តាំងពិថ្ងៃ​ទី​១៨ដល់ថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ​២០១៧​ តាងនាមរូបខ្ញុំ​ជាប្រធាន​គណកម្មការ​ទី​៣​ព្រឹទ្ធសភា​នៃព្រះរាជា​ណាចក្រ​កម្ពុជា​ និង​ជាប្រធាន​ក្រុម​មិត្តភាព​ទ្វេភាគីព្រឹទ្ធសភាកម្ពុជា​-សភាប្រឹក្សានយោបាយចិន​(CPPCC) បានដឹកនាំ​គណប្រតិភូ​កម្ពុជា​មកបំពេញ​ទស្សនកិច្ច​សិក្សាស្វែងយល់​ លើវិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​នៅក្នុងខេត្ត​ Xinjiang​ ប្រទេសចិន​ ។
​ប្រតិភូអមដំណើរួមមាន​ឯកឧត្តម​ជា​ ចន្ទ​បរិបូណ៍​រដ្ឋលេខាធិការ​ក្រសួង​ពត៍មាន​ លោកចាន់​ តារា​សរុបប្រតិភូ​ទាំងអស់​ចំនួន​៨រូប​ ។


ប្រតិភូកម្ពុជាយើង​ត្រូវ​បានទទួល​ស្វាគមន៍​ដោយផ្ទាល់ពី​ឯកឧត្តម​ Suo Yue លេខាបក្សខេត្ត​សុីន​ ជាំង​ Xinjiang នឹង​ឯកឧត្តម​ Deng Xiangdong ជាអភិបាលក្រុង​ Changji លោក​អគ្គនាយក​ក្រុម​ហ៊ុន​សាជីវកម្ម​ Jia Hong រួមទាំង​សហការី​ជាច្រើនរូបទៀត​ ។ នៅថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ​២០១៧ គឺជាថ្ងៃ​បញ្ខប់​ដំណើរ​ទស្សនកិច្ច​នេះ​ ភាគីទាំងពីរបានរៀបចំ​កិច្ច​ប្រជុំ​មួយដើម្បី​បូកសរុប​លទ្ធផល​ដំណើរ​ទស្សនកិច្ច​នេះ​។


នៅក្នុងឆ្នាំ​២០១៨ខាងមុខនេះភាគីចិនបានយល់ព្រម​បញ្ជូនក្រុម​អ្នកជំនាញ​បច្ចេកទេស​ អោយមកសិក្សា​រកផ្ទៃដីទំហំ​3.000ha​ សម្រាប់ផលិតពូជស្រូវ​ និង​ធ្វើស្រែ​ប្រសិនបើទទួលបាន​ជោកជ័យ​ និង​បង្រីកផ្ទៃដីបន្ថែមទៀត​ ក្នុងនោះផងដែក្រុមហ៊ុន​សាជីវកម្ម​នេះក៏ត្រូវបញ្ជូន​ក្រុម​អ្នកជំនាញ​បច្ចេកទេស​ អោយមកសិក្សា​រកទីតាំង​សម្រាប់ដាំ​បន្លែ​ ផ្លែឈើ​ ចិញ្ចឹម​គោ​ និង​ពពែ​ផងដែ​ ។"










ខាងក្រោមនេះជាសកម្មភាពរបស់លោកទាក់ទងរឿងស្រូវ អង្គរ និងការដាំដុះផ្សេងៗទៀត































***ក្រុមការងារយើងខ្ញុំសុំរក្សាសិទ្ធិដោយមិនកែប្រែចំពោះការសរសេររបស់ម្ចាស់ដើមឡើយ

ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

No comments