ពិតជារន្ធត់ណាស់!!! ថ្ងៃមុនប៉ះសាច់បងក្តៅ តែពេលនេះហេតុអ្វីក៏ត្រជាក់ខ្លាំងម្លេស
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ គេឃើញមានសារដ៏រជួលចិត្តមួយបានបង្ហោះក្នុងហ្វេសប៊ុករបស់ប្អូនស្រីម្នាក់ដែលមានឈ្មោះថា Meas FC។ បន្ទាប់ពីអានសាររបស់ប្អូនស្រីចប់មាន&មនុស្សមួយចំនួនបានបង្ហាញនូវអារម្មណ៍ក្តុលក្តួលជាខ្លាំង ដោយក្នុងនោះប្អូនស្រីខាងលើបានរៀបរាប់ថា៖
😢
😢 សល់តែសំឡេង អូនអស់អ្នកបារម្ភហើយ ក៏អស់អ្នករករឿងដែរ
😢 បងផានិតអើយ"ជាមួយនឹងសារទុក្ខសោកខាងលើ ភាគីនារីជាគូស្នេហ៍ក៏បានបង្ហោះចេញនូវសារឆ្លើយឆ្លងរវាងពួកនាងទាំងពីរនាក់ ដែលទើបនឹងបានឆ្លើយឆ្លងគ្នាថ្មីៗ ពោលគឺហាក់នៅនឹងមុខស្រស់ៗនៅឡើយ តែត្រឹមមួយប៉ព្រិចភ្នែក មច្ចុរាជកំណាចបានឆក់&យកជីវិតបុរសជាទីស្រលាញ់របស់នាងទៅ ដោយមិនទុកឱកាសសូម្បីតែឱ្យពួកនាងលាគ្នាជាលើកចុងក្រោយសោះឡើយ ជាហេតុធ្វើឱ្យភាគីខាងស្រីស្ទើរទទួលយកមិនបាន។
គួរបញ្ជាក់ផងដែរថា លោក ពៅ ផានិត មានអាយុ៣០ឆ្នាំ គាត់បានទទួលមរណភាព កាលពីវេលាម៉ោង២និង៣៥នាទីរសៀល &ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ដោយសារគាំងបេះដូង៕









































Post a Comment