Header Ads

សូមជួយចែកចាយបន្ទាន់!!! មានរឿងធំហើយពេលនេះ ចំពោះអ្នកយកឈ្មោះធនាគារជាតិនៃកម្ពុជា យកទៅបោកប្រាស់អ្នកដ៏ទៃ (មានវីដេអូ)

ប្រហែលជាមួយម៉ោងមុននេះធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីជូនដំណឹងមួយបន្ទាន់ ដោយមានក្រុមហ៊ុនមួយចំនួនបានយកឈ្មោះរបស់ធនាគារជាតិនៃកម្ពុជាយកទៅប្រើប្រាស់ដើម្បីកេងចំណេញប្រយោជន៍ផ្ទាល់ខ្លួន ដោយក្នុងនោះធនាគារជាតិនៃកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា៖


"ធនាគារជាតិនៃកម្ពុជាសូមបដិសេដនូវព័ត៌មានខាងក្រោមដែលថាធនាគារជាតិនៃកម្ពុជាបានសហការជាមួយក្រុមហ៊ុន Chaintope បង្កើតរូបិយវត្ថុ K-coin។ យើងសូមថ្តោលទោស​ដាច់អហង្ការចំពោះបុគ្គលណាដែលប្រើប្រាស់ឈ្មោះរបស់ធនាគារជាតិនៃកម្ពុជាផ្សព្វផ្សាយព័ត៌មានបោកប្រាស់នេះ និងកំពុងចាត់វិធានការតាមផ្លូវច្បាប់ដែលមានជាធរមាន។

ឆ្លៀតក្នុងឱកាសនេះ​ ធនាគារជាតិនៃកម្ពុជាសូមបញ្ជាក់ជាថ្មីថា ធនាគារជាតិនៃកម្ពុជាមិនដែលបានអនុញ្ញាតឱ្យមានការទិញ-លក់ និងចរាចរCryptoCurrencies​ ក្នុងទម្រង់ណាមួយដូចជា K-coin ដែលបានលើកឡើងនេះទេ។
សូមអរគុណ

The National Bank of Cambodia denies the false information stating that the NBC has cooperated with Chaintope Company to launch K-coin cryptocurrency. We condemn to the highest extend any person who used NBC’s name to disseminate such false information and we are taking legal actions against this. 

The NBC reaffirms that we have never allowed the purchase-sale and circulation of any form of cryptocurrencies including the mentioned K-coin.
Thank you."


សូមជម្រាបថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ប្រាប់ទៅដល់គ្រប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់​នៅកម្ពុជា ហាមធ្វើប្រតិបត្តិការពាក់ព័ន្ធ នឹងការចរាចរ រូបិយវត្ថុ Crypto (លុយអេឡិចត្រូនិក)។


ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការផ្សព្វផ្សាយ និងការធ្វើប្រតិបត្តិការជួញដូររូបិយវត្ថុអេឡិចត្រូនិចទាំងនេះ អាចផ្ដល់ហានីភ័យដល់ សារធារណជន និងជាមធ្យោបាយសម្រាប់ ការសម្អាតប្រាក់ហិរញ្ញវត្ថប្បទានភេវរកម្ម និងទីផ្សារងងឹត ដោយសារតែអ្នកប្រើប្រាស់ និងវិនិយោគ​មួយចំនួន មិនមានការយល់ដឹងពីរូបិយវត្ថុនេះនៅឡើយទេ ដែលងាយរងការឆបោកផ្សេងៗ៕

























No comments