ចេះរកនឹកឃើញ ប្លែកៗ!!! ផ្សារមួយនេះប្រើវិធីអញ្ចឹងសោះ បានមានមនុស្សចូលច្រើនយ៉ាងនេះ
កាលពីម្សិលមិញនេះ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ គេឃើញមានគេហទំព័របរទេសមួយឈ្មោះ medium.com បានចុះផ្សាយនូវសារព័ត៌មានមួយដែលពិតជាទាក់ទាញមែនទែន ដោយកន្លងមកដូចជាពុំទាន់មានកន្លែងណាធ្វើបែបនេះទេ។
មូលហេតុដែលធ្វើឲ្យទីកន្លែងនេះខុសប្លែកពីគេនោះគឺផ្សារទំនើប Hainan មួយនេះពោរពេញដោយគំនិតច្នៃប្រឌិត ហើយផ្សារមួយនេះឋិតនៅក្នុងទីក្រុង Haikou ខេត្ត Hainan។ ក្នុងនោះផងដែរអ្វីដែលធ្វើឲ្យអតិថិជនមានការចាប់អារម្មណ៍ជាខ្លាំងនោះគឺ គេបានរក្សារបុរសដែលមានរូបរាងសង្ហារចំនួន៦នាក់ នៅក្នុងប្រអប់ធំៗ។ ប្រសិនបើអតិថិជនណាចង់បានបុរសទាំងនោះដើម្បីដើរផ្សារជាមួយគឺតម្រូវត្រូវតែបង់លុយត្រឹមតែ១យ័ន (1Yuan) ប៉ុណ្ណោះសម្រាប់កំដរដើរផ្សារជាមួយក្នុងរយៈពេល១ម៉ោង ដោយប្រើប្រាស់ QR Code ដើម្បី scan បុរសទាំងនោះចេញមកខាងក្រៅ។
ក្នុងរយៈពេល១ម៉ោងនេះគឺបុរសសង្ហារទាំងនោះនឹងកំដរអ្នកដើរពេញផ្សារទំនើប ដោយជួយយួរកាបូប ក៏ដូចជាអីវ៉ាន់ដល់អ្នកថែមទៀតផង។ ដោយសារតែយុត្តិសាស្ត្របែបនេះហើយទើបផ្សារទំនើបមួយនេះមានអតិថិជនចូលជាច្រើនមិនដាច់សោះ។
គួរបញ្ជាក់បន្ថែមផងដែរថា បុរសដែលថិតនៅក្នុងប្រអប់ទាំងនោះគឺសុទ្ធតែជាបុគ្គលិករបស់ផ្សារទំនើបមួយនេះទាំងអស់ ដោយពួកគេត្រូវបានគេជ្រើសរើសតែរូបរាងណាសង្ហារ ព្រមជាមួយទាំងកម្ពស់ ១.៨ ម៉ែត្រឡើងទៅ។ អតិថិជនទាំងអស់អាចធ្វើការថតរូប និងសន្ទនាលេងជាមួយ ដោយយើងអាចចាត់ទុកពួកគេជាមិត្តប្រុសបណ្តោះអាសន្នក៏ថាបាន តែហាមប៉ះពាល់ខ្លួនប្រាណបុរសៗទាំងនោះ។
បន្ទាប់ពីផុត១ម៉ោងហើយ បុរសៗទាំងនោះក៏បានវិលត្រឡប់ចូលទៅកាន់ប្រអប់របស់ពួកគេរៀងៗខ្លួន ដើម្បីរងចាំអ្នកដែលត្រូវការបន្ត។
ក្នុងនោះផងដែរមានស្ត្រីម្នាក់បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា បន្ទាប់ពីនាងទទួលបានដំណឹងមួយនេះ នាងក៏ប្រញាប់មកផ្សារនេះតែម្តង ដោយក្នុងគោលបំណងថតរូបដើម្បីបង្អួតមិត្តភក្តិតាម WeChat ដែលពួកគេកំពុងប្រើប្រាស់៕
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

Post a Comment