Header Ads

ពិតជាខ្លោចចិត្តណាស់!!! ម្តាយឪពុកស្លាប់អស់ហើយ ត្រូវយាយយកខ្សែភ្លើងវាយបែកឈាមពេញខ្លួនទៀត ដោយសារតែ...

រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង ១ និង ៣០នាទី រសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១២២ ក្រុមទី៤២ តាមបណ្ដោយផ្លូវសុធារស ស្ថិតក្នុងភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានស្រ្តីម្នាក់បានយកខ្សែភ្លើងវាយចៅប្រុសបង្កើត ព្រោះតែខឹងមិនចូលសាលារៀន បណ្ដាលអោយដាច់រលាត់ និងបែកឈាមពេញខ្លួនបា្រណ ត្រូវបានអ្នកជិតខាងរត់ទៅប្ដឹងសមត្ថ​កិច្ច​ប៉ុស្តិ៍ទន្លេបាសាក់ ឃាត់ខ្លួន ករណីដែលគាត់ធ្វើទារុណកម្មលើកុមារក្រោមអាយុ ១៥ឆ្នាំ ដែលហេតុការណ៍នេះ បានកើតឡើង។


​ស្រ្តីខាងលើនេះមានឈ្មោះថា គង់ សំអាត អាយុ ៦១ឆ្នាំ មុខរបរ មន្រ្តីកិច្ចសន្យាពេទ្យ ប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ស្នាក់នៅផ្ទះលេខ១២២ ផ្លូវសុធារស ក្រុមទី៤២ ស្ថិតនៅភូមិ៨ សង្កាត់ទន្លេបាសា ក់ខណ្ឌចំការមន ។ បើតាមស្រ្តីជាយាយ បានរៀបរាប់នៅមុខសមត្ថកិច្ចឲ្យដឹងថា គាត់បានសោកស្ដាយចំពោះខ្លួនដែលស្រឡាញ់ចៅពេក ទើបវ៉ាយជ្រុល តែគ្រាន់តែជាការណែនាំ ដើម្បីឲ្យចៅគាត់ល្អ បើមិនស្រឡាញ់មិនខំចិញ្ចឹមតាំងពីអាយុ ៤ឆ្នាំ មករហូត ដោយចៅៗ មានបងប្អូនមានសរុប​ ៣នាក់ ប្រុស ២ ស្រី ១ កូនប្រុសពៅបានសា្នក់នៅជាមួយគាត់។


គាត់ក៏បន្តទៀតថា បងប្រុសបងស្រីគេធំៗ ហើយគេមានការងាររស់នៅផ្ទះផ្សេងគ្នាសង្ឃឹមថា សមត្ថកិច្ច និងអង្គការផ្សេងៗ លើកលែងទោសដល់រូបគាត់ផង និងកុំយកចៅប្រុសគាត់ចេញពីខ្លួនគាត់ កូនប្រសារប្រុស និងកូនស្រីបង្កើតបានស្លាប់ចោលហើយ ​។


ចំណែកសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្រោយពីហៅស្រ្តីជាយាយបង្កើតមកសាកសួរនាំ បន្ទាប់ពីអ្នកជិតខាងប្ដឹងប្រើហិង្សាទៅលើកុមារាក្រោយអាយុ ១៥ឆ្នាំ និងមានការចូលរួមស្ដាប់មន្រ្តីសាលាសង្កាត់ និងសង្គមកិច្ចក្រុង រួមនិងអង្គភាពការពារកុមារ CPU ហើយ ក៏បានឯកភាពណែនាំ និងអប់រំដល់ស្រ្តីជាយាយបង្កើតរបស់ក្មេងប្រុស និងប្រគល់ចៅប្រុសឲ្យទៅគាត់ចិញ្ចឹមវិញ ឈប់ឲ្យប្រព្រឹត្តទង្វើបែបនេះទៀត ជាទង្វើខុសច្បាប់ ហើយដោយអាណិតថា មិនដែលធ្វើបាបចៅតាំងពីឱពុកម្ដាយស្លាប់រហូតមកដល់ក្មេងប្រុសអាយុ ១២ឆ្នាំ ទើបធ្វើខុស ១លើក តែបើមានលើកក្រោយនឹងចាត់ការតាមផ្លូវច្បាប់ ៕











No comments