Header Ads

ដំណក់ទឹកភ្នែកពីមុនបានក្លាយជាស្នាមញញឹមនៅពេលនេះ ដោយប្អូនស្រីកំសត់ទាំងពីរនាក់នេះទទួលបាន...

ប្រហែលជា១ម៉ោងមុននេះក្នុងហ្វេសប៊ុករបស់បងប្រុសម្នាក់ឈ្មោះ Lee Sinhourn បានបង្ហោះសារដ៏រំភើបមួយជំនួសក្មេងស្រីអភ័ពពីរនាក់បងប្អូន ដែលមានការចុះផ្សាយកន្លងមកនេះ ហើយពេលនេះប្អូនស្រីទាំងពីរនាក់នេះត្រូវបានអ្នកចិត្តបុណ្យជាច្រើនតែងតែផ្តល់ថវិការ ក៏ដូចជារបស់របរផ្សេងៗជាហូរហែរ ក្នុងនោះផងដែរបងប្រុសខាងលើបានសរសេរបញ្ជាក់បន្ថែមទៀតថា៖


"#មិនសរសើរគាត់មិនបាន
លោកសុង ខួនបានឧបត្ថម្ភម៉ូតូអាគុប១គ្រឿងថវិកា១៥ម៉ឺនរៀលនិងថវិកាសម្រាប់ចំណាយប្រចាំខែ១០ម៉ឺនរៀលបន្ថែមទៀតដល់ប្អូនស្រីដៀប ស្រីនិច្ច។ទឹកលុយមិនឈ្នះទឹកចិត្តទេព្រោះនេះជាពាក្យពេចន៍លោកសុង ខួន។​ សមាគមឧត្តមគតិកូនខ្មែរសូមថ្លែងអំណរ គុណជាអនេកចំពោះលោកសុង ខួន
ដែលស្រលាញ់គាំទ្រសិស្សនិស្សិតក្រីក្ររៀន ពូកែផង។ ខាងសមាគមឧត្តមគតិកូនខ្មែរនឹង ខិតខំស្រាវជ្រាវរាវរកយុវសិស្សនិស្សិតក្រីក្របន្តទៀតដើម្បីជួយលើកទឹកចិត្តពួកគាត់កុំឲ្យឈប់ដោយសារខ្វះលទ្ធភាពសិក្សានោះ។ នេះជាការរួមចំណែកមួយដែរដើម្បីសង្គមជាតិមាតុភូមិរបស់យើងទាំងគ្នា៕"


ក្នុងនោះផងដែរកាលពីម្សិលមិញនេះនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ក៏មានបងប្រុសម្នាក់ឈ្មោះ
Lim Bunseng បានរៀបរាប់ក្នុងហ្វេសប៊ុករបស់គាត់ដែរដោយបានប្រាប់ឲ្យដឹងថា៖ "ថ្ងៃនេះខ្ញុំបានប្រគល់ប្រាក់ចំនួន1030$​ អង្ករ​ សំលៀកបំពាក់​ ដែលមិត្តភ័ក្ររៀនជាមួយគ្នាបានប្រមូលថវិការដើម្បីជួយដល់ក្មេងស្រីនៅសៀមរាបឈ្មោះ​ ឌៀបស្រីនិច​ ជាសិស្សរៀនពូកែនៅក្នុងសាលាតែអកុសល្យឪពុកស្លាប់ចោលហើយម្តាយឈឺធ្ងន់គ្មានប្រាក់ព្យាបាល។ គាត់សូមថ្លែងអំណរគុណដល់មិត្តយើងទាំងអស់គ្នានិងជូនពរមិត្តទាំងអស់អោយមានសុខភាពល្អ​ ប្រកបមុខរបរអោយរីកចំរើនទៅមុខរហូតមន្ត្រីរាជការសូមអោយឡើងស័ក្តឡើងតំណែងទាំងអស់គ្នា។ សូមថ្លែងអំណរគុណដល់បងប្រុស​ លីសុីនហួនធ្វើការនៅក្រុមហ៊ុនហង្សមាសនិងសមាគមឧត្តមគតិកូនខ្មែរដែលបានជួយផ្សព្វផ្សាយពត៌មានបង្ហោះតាមហ្វេសបុកនិងបានទៅស្វែងរកក្មេងស្រីនេះដល់លំនៅដ្ឋាន។"


គួរបញ្ជាក់ឡើងវិញផងដែរថា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រហែលជា១១យប់ទៅហើយ ដែលមានរឿងមួយដែលមិនអាចធ្វើឲ្យឧកញ៉ា ចិត្តធម៌ ស្រី ចាន់ថន ទ្រាំ​បាន ក៏គាត់បានបង្ហោះសារមួយដែលធ្វើឲ្យមនុស្សមួយចំនួនធំដែលកំពុងអានរឿងរ៉ាវដ៏លំបាករបស់ប្អូនស្រីពីរនាក់ដែលឪពុកទើបស្លាប់ ហើយម្តាយបានធ្លាក់ខ្លួនឈឺជាខ្លាំងទៀតនោះ រំភើបហួសពីការស្មានដោយសារតែឧកញ៉ាបានថ្លែងឲ្យដឹងថា៖ "បងប្អូនដែលបានស្គាល់គាត់សូមទំនាក់ទំនងមកលេខទូរសព្ទ ក្រុមការងារដើម្បីខ្ញុំបានជួយដល់ការសិក្សានិង បន្ថែមដោយការងារដល់ក្មេងស្រីដ៏អភព្វមួយនេះ 012600074
"























ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់

No comments