ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាមានបំណងប្រាថ្នាធំៗ៣ ដែលមានអ្នកខ្លះមិនទាន់បានដឹង បើទោះគាត់កំពុងធ្លាក់ខ្លួនឈឺក៏ដោយ
បើទោះជាកំពុងធ្លាក់ខ្លួនឈឺក៏ពិតមែន លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាដ៏ល្បីឈ្មោះ ធ្លាប់មានបំណងប្រាថ្នាធំៗ៣ ដើម្បីអាចឱ្យមន្ទីរពេទ្យនេះនៅដំណើរការជួយសង្គ្រោះដល់អាយុជីវិតកុមារ និងផ្ដល់ការជឿទុកចិត្តពីឪពុកម្ដាយ និងអាណាព្យាបាលកម្ពុជា។ លោក មាស សារិទ្ធិ ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរពេទ្យគន្ធបុប្ផា ដែលបម្រើការងារនៅមន្ទីរពេទ្យនេះជាង២០ ឆ្នាំកន្លងមកបានរំលឹកថា បំណងប្រាថ្នាលោកវេជ្ជបណ្ឌិត Beat Richner គឺ៖
លោក មាស សារិទ្ធិ បានបន្ថែមថា ពេលចាប់ផ្ដើមដំបូងមន្ទីរពេទ្យគន្ធបុប្ផាអាចព្យាបាលកុមារចន្លោះពី ៣៤ គ្រែទៅ ៣៥ គ្រែ ខណៈបុគ្គលិកពេលនោះមាន ត្រឹម៦០នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផាមានកុមារជាង ២ ០០០នាក់មកទទួលការព្យាបាលក្នុងមួយថ្ងៃ ចំណែកបុគ្គលិកវិញមាន ២ ៥០០នាក់។ មន្ទីរពេទ្យគន្ធបុប្ផាមាន៤ សាខានៅរាជធានីភ្នំពេញ និង១សាខានៅខេត្តសៀមរាប។ សាខាមន្ទីរពេទ្យនៅខេត្តសៀមរាបមួយថ្ងៃមានអ្នកមកសម្រាលកូនជាង១០០កំណើត ដែលនេះគឺជាចំនួនដ៏ច្រើនលើសលុប។
បន្ថែមលើការបរិច្ចាគពីសប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏គ្រោងបង្កើតមូលនិធិមួយ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាអស់ចំនួន ៦៣២លានដុល្លារអាមេរិកហើយ ក្នុងបេសកកម្មសង្គ្រោះជីវិតកុមារក្រីក្ររបស់កម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩២មក ពោលគឺរយៈពេល ២៥ឆ្នាំមកហើយ។ តួលេខចំណាយនេះ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍មួយដែលផ្សព្វផ្សាយនៅក្នុងហេ្វសប៊ុកផ្ទាល់ខ្លួនរបស់លោកវេជ្ជបណ្ឌិត Beat Richner(បេអាត រីច្នឺ) ស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា។
«ខ្ញុំគិតថាជាង២០ ឆ្នាំមកនេះ លោកវេជ្ជបណ្ឌិត Beat Richner បានសម្រេចបំណងប្រាថ្នារបស់លោកហើយ ដោយសារមន្ទីរពេទ្យនេះដំបូងមានមូលនិធិតិចតួចប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នមានការរីកចម្រើន និងបានជួយសង្រ្គោះអាយុជីវិតកុមាររាប់ពាន់នាក់។ មិនថាកូនអ្នកក្រ ឬអ្នកមាននោះទេ មានសិទ្ធិស្មើៗគ្នា ក្នុងការព្យាបាល ពោលគឺមានទាំងសិទ្ធិរស់រានមានជីវិត សិទ្ធិក្នុងការព្យាបាល និងសិទ្ធិក្នុងការថែទាំសុខភាព»។ លោក សារិទ្ធិ បន្ថែម៕
ទី១ ក្នុងនាមជាគ្រូពេទ្យកុមារ ដាច់ខាតលោកត្រូវតែព្យាបាលកុមារប្រកបដោយសុខុមាលភាព។
ទី២ ការព្យាបាលចំគោលដៅ មានប្រសិទ្ធភាព ស្មើភាពគ្នា មិនមានអំពើពុករលួយ ប្រកបដោយគុណធម៌ និងសុវត្ថិភាពចំពោះកុមារ ។
ទី៣ ស្តង់ដាព្យាបាលដូចគ្នានឹងបណ្តាប្រទេសជឿនលឿន និងមាននិរន្តភាព។

Post a Comment