Header Ads

រន្ធត់ចិត្តណាស់លោកអើយ!!! ដោយសារតែរឿងមួយនេះ ទើបបញ្ចប់ជីវិតខ្លួនឯងដោយប្រើកាំភ្លើង AK47

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នេះមានហេតុការណ៍ដែលបានកើតឡើងគួរឲ្យរន្ធត់ចិត្តមួយបានកើតឡើង ដោយ លោក វ័ន ហាក់ នាយផ្នែកការពារគោលដៅ​២​ នៃ​នាយកដ្ឋាននគរបាលការពារ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រើកាំភ្លើង AK47 បាញ់សម្លាប់ខ្លួនឯងចំនួន២គ្រាប់ នៅក្នុងបន្ទប់ធ្វើការរបស់ខ្លួនឯង ហើយក៏បានប​ង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីថ្នាក់ដឹកនាំ និងមន្រ្តី​នគរបាល នៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយជនរងគ្រោះបានបញ្ចប់ជីវិតរបស់ខ្លួនបែបនេះ ដោយសារមានជំងឺ ផ្លូវចិត្ត ហើយធ្លាប់ចង់សម្លាប់ខ្លួនឯងផងដែរកន្លងមក។


មន្រ្តី​នគរបាលបាលបានបញ្ជាក់ថា «លោក វ័ន ហាក់ បានបាញ់សម្លាប់ខ្លួន ​នៅក្នុងអង្គភាពបង្កការភ្ញាក់ផ្អើលពេញអង្គភាព​ ដែលនេះអាចមកពីជនរងគ្រោះ មានជម្ងឺផ្លូវចិត្ត​ហើយធ្លាប់ត្រូវបានពេទ្យ​វៀតណាម បញ្ជូនត្រឡប់មកប្រទេសវិញ ​នៅពេលលោកទៅរៀននៅប្រទេសវៀតណាម​»។​


ក្រោយកើតហេតុកម្លាំងនគរបាលជំនាញ​ និងនគរបាលអគ្គស្នងការ ដឹកនាំដោយលោកឧត្តមសេនីយ៍ផ្កាយ៣ ឆាយ គឺមខឿន ប្រធានសេនាធិការអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះទៅពិនិត្យផ្ទាល់ នៅកន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យ និងប្រគល់សពជនរងគ្រោះ ធ្វើបុណ្យតាមប្រពៃណី៕







No comments