Header Ads

ឪពុកសូត្រមន្តលើរាសី រីឯម្តាយធ្វើខួបកំណើត សម្រាប់កូនភ្លោះទាំងពីរ ដោយលាយជាមួយសារដ៏ក្តុកក្តួលមួយពីលោក សុវណ្ណ មករា (មានវីដែអូ)

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ គេឃើញក្នុងហ្វេសប៊ុកអតីតតារាសម្តែងម្នាក់ឈ្មោះ លោក សុវណ្ណ មករា ដែលជាអតីតស្វាមីរបស់អ្នកនាង អតីតតារាសម្ដែង ឈិន ច័ន្ទសុធារី ផងដែរ បានបង្ហោះសារមួយដែលបង្ហាញពីទំនួលខុសត្រូវយ៉ាងខ្លាំងចំពោះកូនភ្លោះទាំងពីររបស់គាត់ ដោយក្នុងនោះលោកបានសរសេរសារក្នុងហ្វេសប៊ុករបស់លោកថា៖


"ព្រឹកថ្ងៃម្សិលមិញនេះ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភះ ឆ្នាំ ២០១៨ ឪពុក បានធ្វើពិធីសូត្រមន្ត រំដោះគ្រោះ លើករាសី ក្នុងថ្ងៃកំណើតកូនទាំងពីរ គម្រប់ពីរខួប ពុកឲ្យពរកូនៗ មានសេចក្ដីសុខ នឹងសុខភាពល្អ ឆ្លាតវៃជារៀងរហូត ទោះបីឪពុកក្រីក្រក្ដី ក៏ពុកបាននឹងកំពុងផ្តល់កាតព្វកិច្ចចំពោះកូនៗទាំងពីរជារៀងរាល់ថ្ងៃ រហូតកូនៗធំអាចធ្វើជាម្ចាស់ខ្លួនឯងបាន រាល់ថ្ងៃនេះ ពុកមានកូនទាំងពីរនៅជិតរាល់ថ្ងៃ ពុកពិតជាសប្បាយចិត្តណាស់ ព្រោះកូនទាំងពីរ ជាកែវភ្នែករបស់ពុក ...."


លោកក៏បានប​ន្ថែមទៀតថា "ទោះយ៉ាងណា ក៏ដោយក៏ឪពុកដ៏ក្រីក្រ ម្នាក់នេះ នៅតែមើលថែកូនៗជានិច្ច ដ៏រាបណាឪពុកម្នាក់នេះនៅមានដង្ហើមក្ដីសង្ឃឹមរបស់ពុកនៅតែមានសំរាប់កូនៗរហូតដល់ថ្ងៃ អវសាន្តនៃជិវិតពុក។"


ក្នុងថ្ងៃពិសេសរបស់កូនភ្លោះទាំងពីរនេះផងដែរ អ្នកនាង ឈិន ច័ន្ទសុធារី ក៏បានរៀបចំពិធីខួបកំណើតតូចមួយសម្រាប់កូនៗរបស់អ្នកនាងផងដែរនៅហាងមួយកន្លែង បើទោះគ្មានវត្តមានអតីតស្វាមីក៏ដោយ។

បន្ទាប់ពីឃើញទិដ្ឋភាពទំាងនេះហើយ មានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនបានបង្ហាញអារម្មណ៍អាណិតដល់កូនភ្លោះទាំងពីរនាក់នេះជាខ្លាំង ដោយពួកគេមិនមានឪពុកម្តាយនៅជុំគ្នាដើម្បីធ្វើពិធីរួមគ្នាក្នុងពេលតែមួយ ដោយឪពុកសូត្រមន្តនៅផ្ទះ រីឯម្តាយធ្វើខួបកំណើតនៅហាងមួយកន្លែងផ្សេង។ ដោយអ្នកខ្លះបន្ថែមទៀតថា កាន់តែមើលរូបថត កាន់តែក្តុកក្តួលក្នុងចិត្ត នេះហើយជីវិតដែលមានការបែកបាក់គ្នា គឺមិនស្រួលអារម្មណ៍ឡើយ៕










































No comments