Header Ads

ស្លុតណាស់លោកអើយ!!! បុរសម្នាក់ត្រូវរថយន្តក្រុងកិនបែកមួក និងបែកក្បាល ស្លាប់ភ្លាមៗ (មានវីដេអូ)

ភ្នំពេញ៖ នៅវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ទី១២ ខែមីនា ឆ្នាំ២០១៨ នៅក្រោមស្ពានអាកាសក្បាលថ្នល់ នៅក្បែរមន្ទីរពេទ្យបាយ័ន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ម៉ូតូជិះដួលក៏ត្រូវរថយន្តក្រុងកិនបែកក្បាលស្លាប់យ៉ាងរន្ធត់។ បុរស​រង​គ្រោះដែលស្លាប់នោះ គឺ​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ 1L-7468 ចំណែកឯ​អ្នកបើកបរ​រថយន្តក្រុង​រត់គេច​ខ្លួ​នបាត់ហើយ ដោយរថយន្តមួយនេះពាក់ស្លាកលេខ ភ្នំពេញ 3B-9779។


ចំពោះសពរបស់បុរសម្នាក់នេះមាន ឈ្មោះ សៅ ខុន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរសន្តិសុខ ធនាគារ ទីកន្លែងស្នាក់មិនទាន់ដឹង ស្រុកកំណើត ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ។ ក្នុងនោះផងដែរបើមើលនៅកង់ឡានផ្នែកខាងក្រោយគឺនៅមានជាប់មួកការពាររបស់បុរសដែលស្លាប់នេះ ហើយក៏ឃើញជាប់ស្នាមឈាមដែលប្រឡាក់ថែមទៀតផង៕























No comments