ពិធីការិនី សុភ័ក្រ កុសុម៉ា បង្ហោះសារខ្លោចចិត្តមួយ បន្ទាប់ពីឃើញ ហេតុការណ៍ប្រជាពលរដ្ឋព្រួតវាយអ្នកបើករថយន្ត (មានវីដេអូ)
ពិធីការិនី សុភ័ក្រ កុសុម៉ា ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងស្រទាប់យុវវ័យ ជាមួយនឹងសម្តីបែបកំប្លែងៗ របស់នាង។ ជារឿយៗ គេតែងឃើញតារាស្រីរូបនេះ លេចមុខ ទៅតាមកម្មវិធី និងព្រឹត្តិការណ៍ធំៗជានិច្ច ដែលភាគច្រើន ម្ចាស់កម្មវិធី មិនដែលភ្លេចអញ្ជើញនាងនោះទេ ហើយវាស្ទើរតែគ្មានពេលសម្រាកទៅហើយសម្រាប់រូបនាង។
"បងប្អូនអើយ!!!! ដុំថ្មធំៗផង មួកការពារផង ជើងផង ដៃផង មើលហើយខ្លោចចិត្តណាស់ ដាច់ចិត្តម្លេះ
😔
😔
😔 គាត់ខុសត្រង់គាត់មិនទទួលខុសត្រូវតែគាត់បង្កដោយអចេតនាទេ កុំធ្វើការសំរេចចិត្តដោយមិនបានឃើញផ្ទាល់ភ្នែក ប្រទេសមានច្បាប់ ទុកអោយច្បាប់ជាអ្នកដោះស្រាយ បើសិនជាគាត់ស្លាប់តើជនរងគ្រោះទទួលបានសំណងទេ?បងប្អូនធ្វើនេះកំពុងតែបង្កើតច្បាប់ដោយខ្លួនឯង
😔 សុំទោសដែរនិយាយពាក្យនេះ តែនាងខ្ញុំក៏ជាប្រជាជនខ្មែរដែរចឹងនាងខ្ញុំក៏ចង់សុំបញ្ចេញយោបល់ដែរ
😔
😔"
គួររលឹកឡើងវិញផងដែរថាមាន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញនេះ នៅម្តុំមន្ទីរពេទ្យលោកសង្ឃ ដោយរថយន្តបង្កហេតុដែលបើកដោយ បណ្ឌិត ស៊ុយ សារ៉េត ដោយបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យរងរបួស រួចហើយបើករត់ រហូតដល់ក្រោយពេទ្យលោកសង្ឃក៏ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូដេញតាម ស្ទាក់រថយន្តនោះ ហើយធ្វើការព្រួតវាយដំមកលើបុរសជាអ្នកបើករថយន្តយ៉ាងចាស់ដៃ បណ្តាលឲ្យបុរសរូបនេះមានការរងរបួសយ៉ាងធ្ងន់ធ្ងរហូរឈាមស្រោចខ្លួនសល់តែដង្ហើមចង្រិត ចំណែកឯរថយន្តវិញខូចខាតយ៉ាងដំណំ។ ហើយនៅពេលនេះបុរសរូបនេះក៏កំពុងធ្វើការសង្គ្រោះបន្ទាន់៕
ក្នុងនោះផងដែរ កាលពីម្សិលមិញនេះ ពិធីការិនី សុភ័ក្រ កុសុម៉ា បានបង្ហោះសារមួយយ៉ាងក្តុកក្តួលបំផុត នៅពេលដែលឃើញប្រជាពលរដ្ឋខ្មែរយើងមួយចំនួនតូច ប្រើហឹង្សាដើម្បីកាត់សេចក្តី ជំនួសច្បាប់ ដោយក្នុងនោះ នាងបានសរសេរបញ្ជាក់ថា៖

Post a Comment