ផ្ទុះល្បីទៀតហើយ ដោយកញ្ញា ធី សុវណ្ណថា បានជាប់ទៅប្រកួតសម្រស់នៅកូរ៉េដោយស្វ័យប្រវត្តិនៅខែមេសានេះហើយ ដោយសារតែ..
កម្មវិធីប្រឡងសម្រស់អន្តរជាតិ Queen of the Spa បានរៀបចំឡើងនៅ សោនក្លឹប កាលពីរាត្រីថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ ហើយវាគឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលត្រៀមទៅប្រកួតនៅប្រទេសកូរ៉េ ដោយខាងកម្ពុជា រៀបចំចម្រាញ់បេក្ខនារីសម្រាប់ទៅចូលរួមផងដែរ។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាខ្លាំងនោះ គឺកញ្ញាធី សុវណ្ណថា ដែលតែងតែចូលរួមសកម្មភាពនយោបាយនាពេលកន្លងមក ក៏បានចូលរួមប្រកួតក្នុងកម្មវិធីមួយនេះផងដែរ។
សម្រាប់បេក្ខនារីដែលចូលរួមការប្រកួតចំនួន៤៥នាក់នោះគណៈកម្មការជ្រើសរើសយកតែ១៥នាក់ទេ ។ ទោះជាយ៉ាងណាក្តីបេក្ខនារីទាំង១៥នាក់នោះ គណៈកម្មការនៅមិនទាន់សម្រេចជ្រើសរើសនៅឡើយទេ គឺរង់ចាំការបោះត្នោតតាមអនឡាញបន្ថែមទៀត ។ ដោយឡែកតែកញ្ញាធី សុវណ្ណថា ត្រូវគណៈកម្មការសម្រេចជ្រើសរើសយកទៅប្រកួតនៅប្រទេសកូរ៉េដោយស្វ័យប្រវត្តិតែម្ដង ព្រោះមានការបោះឆ្នោតគាំទ្រច្រើនលើសលុប ពីអ្នកគាំទ្រ។ ហើយការប្រកួតផ្លូវការនៅប្រទេសកូរ៉េនេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី៩ ដល់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០១៨នាពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា កម្មវិធី Queen Of The Spa នេះ ពានរង្វាន់ជើងឯក ទទួលបានទឹកប្រាក់សុទ្ធ ៦ម៉ឺនដុល្លារ បូកនិងមកុដពេជ្រមានតម្លៃជាង៣ម៉ឺនដុល្លារ។ លេខទី២ ទទួលបានទឹកប្រាក់៣ម៉ឺនដុល្លារ។ លេខ៣ទទួលបាន១៥០០០ ដុល្លារ និងលេខ៤ ទទួលបាន៥០០០ ដុល្លារ លើសពីនេះជ័យលាភីនឹងក្លាយជាតួសម្តែងប្រចាំផលិតកម្មនៅប្រទេសកូរ៉េ ៕

Post a Comment