Pages

Friday, October 27, 2017

សម្តេចតេជោ ហ៊ុន សែន ប្រកាសការពារអធិបតេយ្យភាពកម្ពុជា ដោយមិនខ្លាចទណ្ឌកម្មពីបរទេស

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា អធិបតេយ្យភាពកម្ពុជា គឺជាអាទិភាព​ ដែលត្រូវតែការពារឲ្យបានទោះតម្លៃណាក៏ដោយ បើទោះបីជាមានការគំរាមដាក់ទណ្ឌកម្មពីបរទេសក៏ដោយនោះ។ សម្តេចតេជោ ថ្លែងបញ្ជាក់ដូច្នេះនៅក្នុងកិច្ច ប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ។


លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានដកស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់ថា «សម្តេចតេជោ គ្មានទ្រព្យសម្បត្តិណាទុកនៅក្រៅប្រទេសទេ គឺមានតែថវិកាកសាងសាលារៀន កសាងជាតិតែប៉ុណ្ណោះ។ ការចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិកមិនប៉ះពាល់ដល់អារម្មណ៏របស់សម្តេចនោះទេ សម្តេចគ្មានពេលធ្វើដំណើរទៅសហរដ្ឋអាមេរិកទាល់តែសោះ ក៏ប៉ុន្តែមន្ត្រីណាមួយប៉ះពាល់ជារឿងដាច់ដោយឡែកតែប៉ុណ្ណោះ»។


សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា គ្មានអ្វីអាចបង្វែរទិសដៅនៃការបេ្តជ្ញាការពារកម្ពុជា មិនអោយវិលត្រលប់ទៅកាន់អតីតកាល នៃសោកដនាកម្មកម្ពុជា ដែលបំផ្លាញដោយបរទេសនោះទេ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនាវាកម្ពុជា ក៏បានបង្ហាញជំហររឹងមាំក្នុងកិច្ចការការពារ និងថែរក្សា សន្តិភាព សន្តិសុខជាតិ និងវិបុលភាព សម្រាប់ប្រជាជាតិខ្មែរទាំងអស់ ទោះជាតម្លៃណាក៏ដោយ គឺមិនអនុញ្ញាតឲ្យកម្ពុជាវិលត្រឡប់ទៅកាន់សភាពការអាក្រក់ដូចឆ្នាំ១៩៧០ ដែលបំផ្លាញអនាគតកម្ពុជាជាច្រើនទសវត្សរ៍នោះឡើយ៕



គួរឲ្យចាប់អារម្មណ៍! កូរ៉េខាងជើងសម្រេច «ដោះលែងអ្នកនេសាទកូរ៉េខាងត្បូង និងវៀតណាម» ក្រោមហេតុផលមនុស្សធម៌!

(សេអ៊ូល)៖ កូរ៉េខាងជើង នឹងដោះលែង​ក្រុមអ្នកនេសាទ​កូរ៉េខាងត្បូង និងទូករបស់​ពួកគេត្រឡប់​ទៅវិញ​នៅម៉ោង ១៧៖៣០នាទី ​នៅថ្ងៃ​សុក្រនេះ បន្ទាប់ពីបាន​ចូលនេសាទ​ដោយ​ខុសច្បាប់ ក្នុង​ដែនទឹកកូរ៉េខាងជើង​កាលពី ០៦ថ្ងៃមុន។ ការសន្យា​ដោះលែងនេះ​ ធ្វើឡើងក្រោមហេតុផល​មនុស្សធម៌ និងចំពេលរដ្ឋមន្ត្រី​ការពារអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បំពេញ​ដំណើរទស្សនកិច្ច​មកកាន់ ទីក្រុង​សេអ៊ូល ដើម្បីចូលរួម​កិច្ចពិភាក្សា​ស្ដីពីវិស័យ​ការពារជាតិ។ នេះ​បើតាម KCNA​ ដកស្រង់​ដោយ​ទីភ្នាក់ព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៧។


យោងតាមសា្ថនីយ៍​ទូរទស្សន៍រដ្ឋ​កូរ៉េខាងជើង KCNA អាជ្ញាធរ​កូរ៉េខាងជើងបានចាប់ឃាត់​​ទូកនេសាទ​កូរ៉េខាងត្បូង​ឈ្មោះ 391 Heungjin កាលពី​ថ្ងៃសៅរ៍ សប្ដាហ៍មុន នៅពេល​ទូកមួយ​គ្រឿងនេះ ​បានចូលនេសាទ​ខុសច្បាប់ នៅក្នុងដែនទឹក​កូរ៉េខាងជើង នៅឯតំបន់សមុទ្រ​ខាងកើត។ KCNA នៅក្នុងសេចក្ដី​ថ្លែងការណ៍​របស់ខ្លួន បានគូសបញ្ជាក់​ដូច្នេះថា «កូរ៉េខាងជើងបាន សម្រេចចិត្ត​ដោះលែងទូកនេសាទ​កូរ៉េខាងត្បូង​ត្រឡប់ទៅវិញ ក្រោមហេតុផល​មនុស្សធម៌ និងបន្ទាប់ពីពួកគេ​បានទទួលស្គាល់​កំហុស ​ហើយសូម​អភ័យទោស​ជាច្រើនដង»។


គួរបញ្ជាក់ថា អាជ្ញាធរ​កូរ៉េខាត្បូង​ធ្លាប់បាន​អះអាងថា ទូកនេសាទ​កូរ៉េខាងត្បូង​មួយគ្រឿងមាន​មនុស្ស ១០នាក់ បានបាត់ខ្លួនកាលពី​សប្ដាហ៍មុន ហើយក្នុងចំណោមអ្នក​ទាំង ១០នាក់នេះមាន ០៧នាក់ ជាជនជាតិកូរ៉េខាងត្បូង និង០៣នាក់​ជាជនជាតិ​វៀតណាម៕




Thursday, October 19, 2017

ពេលបានដឹងចំណូលដែលបានពីកោះត្រល់នេះហើយ ស្ទើរក្អួតឈាមតែម្តង

បើយោងតាមក្រសួងទេសចរណ៍​របស់ប្រទេសវៀតណាម​បានឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ​ ២០១៧​ រហូត​ដល់​ឆ្នាំ​ ២០២០​ កោះ​ភូ​កុក​ដែល​ខ្មែរ​ហៅ​ថា​ កោះត្រល់​នោះ​ អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​ប្រមាណ​ ២​លាន​ ទៅ​ ៣​លាន​នាក់​ ហើយ​ស្រូប​ទាញ​ប្រាក់​ចំនូល​បាន​ ៧៧១​លាន​ដុល្លារ​អា​មេ​រិ​ក​ ។


​កោះត្រល់​មាន​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​មួយ​នៅ​លើ​នោះ​ដែល​អាច​ដឹក​ភ្ញៀវ​ទេសចរ​ចេញពី​ទីក្រុង​ហាណូយ​ និង​ទីក្រុង​ហូ​ជី​មិ​ញ​ផ្ទាល់​ទៅ​ទីនោះ​។​​ កោះ​ភូ​កុក​ ឬ​កោះត្រល់​ ស្ថិត​នៅ​ឯនាយ​បន្តិច​នៃ​ខេត្តកំពត​ប្រទេស​កម្ពុជា​ មាន​រយៈ​ចម្ងាយ​តែ១៥​គីឡូម៉ែត្រតែប៉ុណ្ណោះ​ ហើយ​បើ​គិត​រាប់​ពី​ខេត្ត​ Ha​ Tien​ វៀតណាមទៅកោះនេះវិញគឺមាន​រយៈ​ចម្ងាយ​ ជាង​៤៥​គីឡូម៉ែត្រ​។​


អ្នក​ទេសចរណ៍​អាច​មើល​កោះត្រល់​ឃើញ​ នៅ​ពេល​ដែល​មេឃ​ស្រឡះ​ ឬ​អាច​មើលឃើញ​នៅ​ពេល​ទៅ​លេង​ឆ្នេរសមុទ្រ​ខេត្តកំពត​ ឬ​កែប​ ឬ​ឡើង​ភ្នំ​បូកគោ​ ។ ក្នុងនោះផងដែរបើ​យោង​តាម​ Wiki​ Media​ និង​ Vietnam​ net​ កោះត្រល់​មាន​ផ្ទៃដី​ប្រមាណ​ ៥៧៤​ គីឡូម៉ែត្រ​ក្រឡា​ ហើយ​មាន​ពលរដ្ឋ​វៀតណាម​រស់នៅ​ទីនោះ​ ជាង​ ១០​ម៉ឺន​នាក់​ដោយ​គិត​នៅ​ឆ្នាំ​២០១២។


គួរ​បញ្ជាក់ឡើងវិញផងដែរថាកាលពីពេលថ្មីៗនេះ មានវិបសាយ komchadluek ​ក៏​បាន​សរសេរ​ទៀត​ថាកោះត្រល់នេះក៏ជារបស់ខ្មែរផងដែរ៕

































ខ្វះតួហើយពេលនេះ!!!! តើនរណាអាចដើរតួជំនួស សាន ស្រីឡៃបាន ក្នុងរឿង រាជនីភូមិគ្រិះ ដែលថតមិនទាន់ចប់នោះ?

ក្រោយពីបាមរៀបចំ ចាត់ចែង ពិធីសពរបស់អ្នកនាង សាន ស្រីឡៃ ចប់សព្វជ្រុងជ្រោយហើយ លោក កៅ សីហា ដែលជាអ្នកដឹកនាំរឿង រាជនីភូមិគ្រិះ ក៏បានប្រកាសក្នុងបណ្ដាញសង្គមហ្វេសប៊ុកពី ចំណាយសរុបលើបុណ្យសពរបស់អ្នកនាង សាន ស្រឡៃ និងថវិការដែលបានពីការចូលរួមបុណ្យសពរបស់អ្នកនាង សាន ស្រឡៃផងដែរ ដើម្បីកុំឲ្យមានការលាបពណ៌ផ្សេងៗបន្ដទៀត នឹងស្នើរសុំឲ្យមហាជនធ្វើការបញ្ចេញមតិដោយក្រមសីសធម៌។ ដោយលោកបានបញ្ជាក់ក្នុង Facebook រ​បស់លោកថា៖


"សូមជម្រាបថា ថវិការទូទាត់សរុបការចំណាយបុណ្យសពស្រីឡៃ អស់ជាង5ពាន់ដុល្លារ ខាងហង្សមាសយើងខ្ញុំជាអ្នកចេញថ្លៃចំណាយទាំងស្រុង ។ ដោយឡែកបច្ច័យដែលបានមកពីការចូលបុណ្យផ្ទាល់ជាមួយម្ដាយស្រីឡៃ និងជាមួយតុបច្ច័យ គឺសរុបបាន 3431$ ហើយលុយខ្មែរបាន 5លាន80ម៉ឺនរៀល។ សូមបញ្ជាក់ថា បច្ច័យទាំងអស់នោះយើងបានប្រគល់ឲ្យម្ដាយស្រីឡៃដោយផ្ទាល់ មិនបានយកមកបូករួមក្នុងការទូទាត់លើការចំណាយពិធីបុណ្យសពទាំងមូលឡើយ គឺយើងទុកឲ្យគាត់ដោះស្រាយជីវភាព។ សូមបញ្ឈប់ការលាបពណ៌ និងការខម្មិន្តដោយគ្មានក្រមសីលធម៌ ខណៈដែលមិនបានដឹងការពិត។ មានម្ដាយស្រីឡៃ បងប្អូនស្រីឡៃ ក្រុមការងារហង្សមាស និងពេជ្រ សោភា បងស្រីរបស់ពេជ្រ សោភា នៅក្នុងពេលនោះផ្ទាល់។
សូមអរគុណ"


បន្ទាប់មកលោកក៏បានសរសេរសារមួយទៀតថា៖ "បើបងប្អូនណា មានស្គាល់អ្នកណាដែលមានមុខមាត់ភិនភាគកំពស់កំពរប្រហាក់ប្រហែលនឹង សាន ស្រីឡៃ សូមទាក់ទងមកខ្ញុំផង ខ្ញុំត្រូវការបន្ទាន់។ បើទោះគាត់មិនមានទេពកោសល្យសិល្បៈសម្ដែងក៏ដោយ សំខាន់គាត់ មានរូបរាងមុខមាត់ ប្រហាក់ប្រហែលគ្នា និងមានចិត្តស្រឡាញ់ ចង់ប្រឡូកចូល ក្នុងវិស័យសិល្បៈ។ សូមជួយស៊ែរបន្តផង។ សូមអរគុណ។"


បន្ទាប់ពីបានឃើញសាររបស់លោក កៅ សីហា ប្រកាសហើយ ក៏មានមហាជនជាច្រើនបានធ្វើការឆ្លើយតប និងបង្ហោះរូបថតមនុស្សជាច្រើនដែលមានមុខមាត់ដូចអ្នកនាង សាន ស្រីឡៃ ដោយម្នាក់នោះពិតជាមានរូបរាង មុខមាត់ដូចសាន ស្រីឡៃ ខ្លាំង ដែលគណនីយហ្វេសប៊ុករបស់នាងមានឈ្មោះថា Ding Ding។ សង្ឃឹមថាបងប្អូននឹងធ្វើការចែករំលែកដើម្បីសម្រួលដល់ការស្វែងរករបស់អ្នកដឹកនាំសម្តែង កៅ សីហា ផង។


ក្នុងនោះផងដែរក៏មានសារបែកធ្លាយមួយពីបុគ្គលម្នាក់ឈ្មោះ Mario Single ដែលបានសរសេរថា៖ "ហង្សមាស នឹង មានការណាត់ជួប ជាមួយ Ny Por New. នៅស្អែកនេះ ជួយស៊ៀរលេីកទឹកចិត្តផង ក៏ដូចជាបងប្អូន ដែលស្រលាញ់ជាប់ដក់ក្នុងបេះដូង គឺ បងស្រី សានស្រីទ្បៃ ❤️❤️❤️🙏🏻🙏🏻"


ដោយហេតុនេះហើយទើបមានការសង្ស័យថា រវាងអ្នកទាំងពីរគឺ Ding Ding និង Ny Por New អាចជាអ្នកដើរតួជំនួសអ្នកនាង សាន ស្រីឡៃមែនរឺក៏អត់ទេ? ព្រោះបើតាមការអង្កេតមើលអ្នកទាំងពីរនាក់នេះពិតជាមានមុខមាត់ដូចអ្នកនាង សាន ស្រីឡៃខ្លាំងណាស់៕




នេះជារូបរបស់អ្នកនាង សាន ស្រីឡៃ កាលនៅរស់






នេះគឺជាបុគ្គលដែលកំពុងតែសង្ស័យថាអាចនឹងដើរតួជំនួសអ្នកនាង សាន ស្រីឡៃ គឺប្អូនស្រី Ding Ding








មួយនេះផងដែរក៏ជាបុគ្គលដែលកំពុងតែសង្ស័យថាអាចនឹងដើរតួជំនួសអ្នកនាង សាន ស្រីឡៃ គឺប្អូនស្រី Ny Por New












ដូចនេះសូមរងចាំមើលទាំងអស់គ្នាថា អ្នកណាជាអ្នកជំនួសអ្នកនាង សាន ស្រីឡៃបាន រឺក៏មានអ្នកផ្សេងពីនេះទៀត ក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះលោក កៅ សីហាក៏កំពុងតែព្យាយាមរើសឲ្យបានឆាប់ផងដែរ៕