Header Ads

សម័យនេះហើយនៅមានអញ្ចឹងទៀត!!! បន្លំមកញុាំការគេ ដោយមិនដឹងថាខាងស្រី រឺ ខាងប្រុស ទីបំផុតចប់ម៉ង (មានវីដេអូ)

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ នៅប្រទេស តៃវ៉ាន់ មានហេតុការណ៍ដ៏គួរឲ្យចង់សើចជាខ្លាំង បានកើតឡើងនៅក្នុងពិធីមង្គលការមួយ ដោយឃើញមាននារីម្នាក់បានចូលមកបន្លំខ្លួនដើម្បីអង្គុយចាំញុាំការ ដោយគ្មានលិខិតអញ្ជើញនោះទេ។


បើតាមព័ត៌មានក្នុងស្រុកមួយរបស់តៃវ៉ាន់ បានបញ្ជាក់ថា នារីម្នាក់ស្លៀកពាក់ស្អាតបាត អង្គុយតុភ្ញៀវកិត្តិយស ក្នុងពិធីមង្គលការមួយ ដោយអង្គុយចុចទូរស័ព្ទធ្វើមិនដឹង នៅពេលនោះដែរមានអ្នកទទួលភ្ញៀវការស្រីម្នាក់បានមកសួរថា៖ "តើអ្នកនាងជាភ្ញៀវខាងប្រុស ឬជាភ្ញៀវខាងស្រី? នារីម្នាក់នេះមិនបានឆ្លើយឡើយបើទោះបីជាត្រូវបានគេសួរជាច្រើនដងក៏ដោយ ហើយភ្លាមៗនោះស្ត្រីម្នាក់នេះក៏បានស្រែកថាកុំប៉ះយើងឲ្យសោះ​ ឆាប់ថយចេញភ្លាមទៅ"។


ជាចុងក្រោយស្ត្រីដែលមកញុាំការគ្មានលិខិតអញ្ជើញនេះក៏ត្រឡប់ទៅវិញបាត់ទៅទាំងក្នុងអារម្មណ៍មិនសប្បាយចិត្តទាល់តែសោះ នេះក៏ព្រោះតែនាងឃើញមានគេមកដេញច្រើននាក់ ព្រមទាំងការចោលភ្នែកមកមើលនាងជាច្រើន ទើបធ្វើឲ្យនាងខ្មាស់គេ ក៏សម្រេចចិត្តដូចនេះទៅ។


ចំពោះហេតុការណ៍ខាងលើនេះត្រូវបានចែកចាយជាច្រើន ហើយក្នុងនោះផងដែរក៏ត្រូវបានអ្នកខ្លះមានយោបល់ថា "ហេតុអ្វីបើទោះបីជាដឹងថានាងបន្លំអញ្ចឹងហើយ មិនគួរណាមិនអនុគ្រោះឲ្យនាងអញ្ចឹងទេ វាដូចជាមិនខាតបង់អ្វីច្រើនទេគ្រាន់តែថែមគ្នាម្នាក់សោះហ្នឹង" ចំណែកឯអ្នកខ្លះវិញក៏មានយោបល់ផ្ទុយផងដែរដោយនិយាយថា "បើមិនធ្វើដូចនេះទេ នាងនឹងដើរទៅបន្លំគេផ្សេងទៀតហើយ ដូចនេះការធ្វើបែបនេះគឺត្រឹមត្រូវណាស់"៕


តើអ្នកទាំងអស់គ្នាយល់យ៉ាងម៉េចដែរចំពោះទង្វើរបែបនេះ?























No comments