Header Ads

កម្មវិធីសប្បុរសធម៌របស់ កញ្ញា រ៉ូហ៊្សេត ម្តងនេះពិតជាប្លែកមែន

កញ្ញា ស៊ីន ចាន់ពៅរ៉ូហ្ស៊េត ធ្លាប់ជាចៅសង្កាត់​អូរចារ ក្រុង​បាត់ដំបង ហើយនាពេលថ្មីៗកញ្ញាក៏បានបើកអាហារដ្ឋានផ្ទាល់ខ្លួនផងដែរ ដោយមានការគាំទ្រជាច្រើន ព្រោះអាហារដ្ឋានមួយនេះមានម្ហូបឆ្ងាញ់ដែលសុទ្ធសឹងជារបស់ខ្មែរយើង មួយវិញទៀតដោយសារការអាណិតស្រឡាញ់ពីបងប្អូនមួយចំនួនផងដែរ។


ហើយកាលពីពេលថ្មីៗនេះ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ គេឃើញកញ្ញាបាននាំយកក្រម៉ាជាច្រើនទៅចែកជូនប្រជាពលរដ្ឋមួយចំនួន ដែលកញ្ញាបានទទួលពីសប្បុរសជននៅក្រៅប្រទេស។ ក្នុងនោះផងដែរកញ្ញាក៏បានសរសេររៀបរាប់ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា៖


"ខ្ញុំបាននាំយកក្រម៉ា របស់សប្បុរសជន នៅកាណាដា និងថវិកាជូនលោកតាលោកយាយអ៊ុំពូមីងបងប្អូនទាំងអស់ទាំងអស់គ្នា 

១ −លោកពូរ វន ព្រមទាំង ភរិយា នៅ ប្រទេសបារាំង ១០០
២−បងប្រុស សាត សេង ព្រមទាំង ភរិយា ១០០ នៅសហរដ្ថអាមេរិក
៣−បងប្រុស កង សារី ព្រមទាំងភរិយា ១០០ នៅសហរដ្ថអាមេរិក
៤− ពូរ សុខា វុធ ព្រមទាំងភរិយា១០០នៅសហរដ្ថអាមេរិក
៥−១០០ ទៀតជាថវិការបងព្រមទាំងភរិយា ៕
🌷🌷🌷🌷🌷🌷
ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨"










































No comments